អតីតខ្សែប្រយុទ្ធស្លាប Manchester United លោក Ryan Giggs បានប្រាប់ពីដំណែងដែលល្អបំផុតសម្រាប់ Rashford ប្រសិនបើរូបគេចង់រកគ្រាប់បាល់ហើយបានលេងទៀងទាត់។
កាលពីរដូវកាលដំបូង២០១៥-១៦ ក្រុមការដឹកនាំរបស់ Van Gaal កីឡាករវ័យ១៨ឆ្នាំលេងក្នុងដំណែងប្រយុទ្ធកណ្ដាលលេខ៩ ហើយកាលនោះរូបគេរកបានគ្រាប់បាល់ញឹកញាប់។ ប៉ុន្តែក្រោយពេលលោក Jose Mourinhoមកដឹកនាំបន្ត ក្នុងរដូវកាល២០១៦-១៧ ហើយស្របពេល Zlatan ចុះកុងត្រាជាមួយ Man Utd ដែរនោះ កីឡាករវ័យក្មេងជម្រើសជាតិអង់គ្លេសត្រូវមកលេងក្នុងដំណែងស្លាបទាំងពីរវិញដោយប្ដូរចុះឡើងជាមួយ Martial ។
ហើយរហូតដល់រដូវកាលនេះ ដែលខ្សែប្រយុទ្ធ Romelu Lukaku មកដល់ទៀតនោះ តំណែងប្រយុទ្ធកណ្ដាលពីកំណើតរបស់គេត្រូវបាត់បង់ ហើយបន្តលេងដំណែងស្លាបដដែល។ អញ្ចឹងក៏ដោយចុះ! កៅអីជម្រើសដំបូង និងតួនាទីលេងនៅស្លាបក៏កាន់តែខើចទៀត ក្រោយពេលក្លឹបទិញយក Alexis Sanchez មករួមក្រុមដែលនេះ ធ្វើឲ្យអនាគតរបស់កីឡាករចេញពីថ្នាលយុវជនរូបនេះត្រូវបានបាត់បង់បណ្ដើរៗហើយ។
ប៉ុន្តែអតីតប្រធានក្រុម Manchester Uited លោក Ryan Giggs បាននិយាយពីទម្រង់លេងរបស់ Rahford ហើយរូបគេគួរធ្វើបែបណា ដើម្បីមានអនាគតបន្តជាមួយ Manchester United។
“ បញ្ហាចម្បងសម្រាប់ Rashford គឺដំណែងល្អបំផុតរបស់គាត់ ដែលជាខ្សែប្រយុទ្ធកណ្ដាល ហើយមើលទៅគាត់មិនអាចប្រជែងជាមួយ Lukaku បានទេ។ គាត់ល្អណាស់ពេលលេងក្នុងដំណែងនេះទល់នឹង Yeovil ប៉ុន្តែ គាត់មិនអាចរកបានគ្រាប់បាល់បានច្រើនក្នុងមួយរដូវកាលដូច Lukaku នោះទេ”។
“អញ្ចឹងក៏ដោយ ពេលនេះខ្ញុំឃើញថា Rashford ហាក់គ្មានអនាគតជាមួយក្លឹបសោះ។ គាត់គួរតែទទួលបានការចូលលេងគ្រប់គ្រាន់គ្រប់៤ពានរង្វាន់ដែល Man Utd កំពុងប្រជែង។ ប៉ុន្តែបញ្ហានោះត្រង់ថា តើគាត់អាចបានលេងក្នុងការប្រកួតធំ”ដែរឬអត់?”
“ពេលខ្ញុំចូលលេងដំបូងក្នុងក្រុម មានកន្លែងតែពីរប៉ុណ្ណោះសម្រាប់កីឡាករបីនាក់ ខ្ញុំ, Lee Sharpe និង Angrey Kanchelskis។ ដូច្នេះហើយខ្ញុំគ្រាន់តែគិតថា ពេលដែលខ្ញុំបានចូលលេង ខ្ញុំត្រូវតែពង្រឹងខ្លួនឯង។ សម្រាប់គាត់ (Rasford) បើបានចូលលេង មិនថាដំណែងណាក៏ដោយ ត្រូវពង្រឹងសមត្ថភាពខ្លួនឯងឲ្យបានប្រសើរនោះដំណែងលេងមិនខ្វះទេ”៕