ខណៈពេលដែលការចុះកុងត្រាយកខ្សែការពាររបស់ Athletico Bilbao កីឡាករ Aymeric Laporte ជិតបានសម្រេចហើយនោះ កីឡាករបារាំងរូបនេះ នឹងក្លាយជាខ្សែការពារមានតម្លៃខ្លួនថ្លៃជាងគេពេលមកដល់ Etihad។
ក្លឹប Bilbao បានប្រកាសកាលពីម្សិលមិញថាតម្លៃផ្ដាច់កុងត្រារបស់ Laporte ត្រូវបានចំណាយរួចរាល់ហើយ ដើម្បីយកកីឡាករវ័យ២៣ឆ្នាំរូបនេះចេញពីក្លឹប។ស្របពេលដែល Man City ជិតសម្រេចក្នុងការនាំយកមកលេងអង់គ្លេស ស្របពេលដែលខ្សែការពារនៅក្លឹបមហាសេដ្ឋីអារ៉ាប់មួយនេះ មានកីឡាករថ្លៃជាងគេបំផុតទៅហើយ។
អតីតគ្រូបង្វឹកBarcelona រូបនេះបាននិយាយថា ខ្សែការពារគឺជាខ្សែប្រយុទ្ធក្នុងសមរភូមិក្រោយហើយក៏បានចំណាយលុយ២៥៨លានអឺរ៉ូហើយការប្រកួតលោកទើបតែចាញ់មួយប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ។
John Stones (៥៥.៦លានអឺរ៉ូ)
ខ្សែការពារកណ្ដាលជម្រើសជាតិអង់គ្លេសរូបនេះបានក្លាយជាខ្សែការពារមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្រ្តពេលដែល Man City ទិញរូបគេពីEverton ក្នុងឆ្នាំ២០១៦។ Guardiola ត្រូវការStones ដោយសារតែសមត្ថភាពរបស់គាត់ដែលអាចគ្រប់គ្រងបាល់បានល្អនិងលេងនៅតំបន់ខាងក្រោយបានច្រើន។
Danilo (៣០លានអឺរ៉ូ)
ខ្សែការពារស្លាបស្ដាំរូបនេះមកដល់Man City បន្ទាប់ពីកីឡាករខាងលើដោយចាកចេញពី Real Madrid ក្នុងរដូវក្ដៅនេះហើយក៏ជាខ្សែការពារដែលមានតម្លៃខ្លួនថោកជាងគេរបស់លោក Guardiola។
Kyle Walker (៥១លានអឺរ៉ូ)
លេងក្នុងជម្រើសជាតិអង់គ្លេសជាមួយStones, Walker បានចាកចេញពីSpurs មកចូលរួមក្នុងគម្រោងខ្សែការពារខ្លាំងរបស់ Pep. សមត្ថភាពលេងក្នុងតំបន់ការពារស្លាបហើយក៏ឡើងមកជួយតំបន់ប្រយុទ្ធផងដែរ។
Benjamin Mendy (៥៧លានអឺរ៉ូ)
ខ្សែការពារកណ្ដាលសញ្ជាតិបារាំងរូបនេះមកដល់អង់គ្លេសកាលពីដើមរដូវកាលដោយចាកចេញពីMonaco។ កីឡាករវ័យ២៣ឆ្នាំនឹងអាចក្លាយជាប្រធានក្រុមជំនួស Vincent Kompany នៅតំបន់ការពារ។
Aymeric Laporte (៦៥លានអឺរ៉ូ)
Man City បញ្ជាក់ពីការទិញកីឡាកររូបនេះ ហើយ Laporte នឹងក្លាយជាកីឡាករថ្លៃបំផុតក្នុងប្រព័ន្ធការពាររបស់Guardiola ។បន្ថែមពីនេះទៀត រូបគេនឹងក្លាយជាកីឡាករដែលថ្លៃបំផុតក្នុងពិភពលោកលំដាប់ទី២ឈរពីក្រោយ Virgil van Dejkដែលផ្ទេរទៅ Liverpool ៨៤លានអឺរ៉ូ៕