ក្រុមតោខៀវ​ Chelsea បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ FA Cup 2018 ក្រោយពីយកឈ្នះក្រុមបិសាចក្រហម Manchester United ដោយលទ្ធផល១ទល់នឹង០ នាកីឡដ្ឋាន Wembley។

ជាក់ស្តែងនៅក្នុងវគ្គទី១ ខ្សែបម្រើ Eden Hazard គឺជាអ្នករកគ្រាប់បាល់ឲ្យក្រុមលោក Antonio Conte តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ ក្រោយពីខ្សែការពារ Phil Jones ធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់។

លុះចូលមកដល់វគ្គទី២ ក្រុមទាំង២បានបន្តការវាយសម្រុកគ្នាទៅវិញទៅមក ត្បិតក្រុមលោក Jose Mourinho បានដាក់សម្ពាធទៅលើដៃគូយ៉ាងខ្លាំង ប៉ុន្តែទោះជាយ៉ាងណាលទ្ធផល១ទល់នឹង០បានបន្តរហូតដល់ចប់ការប្រកួតតែម្តង។

គួរបញ្ជាក់ថា នេះគឺជាពានរង្វាន់ FA Cup លើកទី៨នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមមហាសេដ្ឋីរុស្ស៊ី Roman Abramovich។

ទស្សនាវីដេអូហាយឡាយ៖