ម្ចាស់ផ្ទះរុស្ស៊ីបានក្លាយជាក្រុមដំបូងគេបង្អស់ដែលកក់កៅអីវគ្គ១៦ក្រុមមុនគេក្នុងការប្រកួតបាល់ទាត់ព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយឈ្នះអេហ្ស៊ីប៣ទល់នឹង១កាលពីម្សិលមិញ។
ជាក់ក្នុងជំនួបនៅវគ្គទី១នាកីឡដ្ឋាន St. Peterburg ក្រុមទាំង២មិនអាចធ្វើអ្វីគ្នាបានឡើយ លុះចូលមកដល់វគ្គទី២ រុស្ស៊ីអាចរកបាន៣គ្រាប់ជាប់ៗគ្នាដែលប្រធានក្រុម Fathi របស់អេហ្ស៊ីបភ្លាត់ធ្វើឲ្យចូលទីខ្លួនឯង មុនពេលដែល Denis Cheryshev បន្ថែមគ្រាប់ទី២ ហើយខ្សែប្រយុទ្ធកម្ពស់ខ្ពស់ Artem Dzyuba រកបានគ្រាប់ទី៣។ ដោយឡែក Mohamed Salah ក៏រកគ្រាប់បាល់តាមមកវិញបាន១គ្រាប់ពោលគឺជាការស៊ុតបាល់ពិន័យ១១ម៉ែត្រ។
ក្រោយធ្វើការប្រកួតចំនួន២លើក រុស្ស៊ីជាក្រុមដំបូងគេដែលកក់កៅអីវគ្គ១៦ក្រុមមុនគេ ខណៈអេហ្ស៊ីបជាក្រុមដំបូងគេដែលជ្រុះចេញពីកម្មវីធី។
ទស្សនាវីដេអូហាយឡាយ៖