Super Star ​ទើប​ស៊ីញេ​កុង​ត្រា​ថ្មី​របស់ ​AC Milan កីឡាករ Leonardo Bonacci បាន​ចាត់​ទុក​ Cristiano Ronaldo​ គឺ​ជា​កីឡាករ​ល្អ​បំផុតដែល​លោក​ធ្លាប់​បាន​លេង​ត​ទល់​ជាមួយ។

និយាយ​ក្នុង​បទសម្ភាន៍​មួយ​កាល​ពី​ថ្មី​ៗ​នេះ ​ជាមួយ​បណ្ដាញ​ផ្សព្វផ្សាយ​អ៊ីតាលី​ Bonacci និយាយ​ដូច្នេះ៖” កីឡាករ​ល្អ​ជាង​គេ​លើលោក​? Cristaino Ronaldo។ គាត់​ជា​កីឡាករ​ល្អ​បំផុត​ ដែល​ខ្ញុំ​ដែល​ជួប​ប្រទះ​។ បុគ្គលិកលក្ខណៈ​របស់​គាត់​ទាំង​អស់​គឺ​ ដើម្បី​ឈ្នះ​ជើង​ឯក”

កាល​ពី​ប្រាំ​ខែ​មុន​ក្នុង​បទសម្ភាន៍​ជាមួយ​ UEFA​ កីឡាករ​ជម្រើស​ជាតិ​អ៊ីតាលី​មិន​បាន​និយាយ​ថា​ គ្មាននរណា​ជា​កីឡាករ​ជាង​បំផុត​នោះ​ទេ​ ក្រៅ​ពី Ronaldo និង​​ Messi។ គាត់​និយាយ​ថា​៖” ខ្ញុំ​គិត​ថា​ពួក​គេ​មាន​ស្តាយ៍​រៀងៗ​ខ្លួន​។ Messi មាន​ទេពកោសល្យ​ច្រើន​ គឺ​ជា​កីឡាករ​កំពូល​ខាង​ទេពកោសល្យ។​ ប៉ុន្តែ​ Ronaldo សាង​សង​​សមត្ថភាព​អ្វី​គ្រាប់​យ៉ាង ​ដោយ​ខ្លួន​ឯង។ គាត់​ក្លាយ​ជា​​កីឡាករ​ដែល​មាន​ការ​រីក​ចម្រើន​ជា​លំដាប់​។ ទោះ​យ៉ាង​ណា​ពួក​គេ​គឺ​ជា​កីឡាករ​ឆ្នើម​ៗ​ ជាកីឡាករ​អស្ចារ្យ​”

បែប​ណា​ក្ដី! បន្ទាប់​ពី ​Juventus រក្សា​សំណាញ់​ទី​ស្អាត​ក្នុង​ការ​ប្រកួត​ជា​ច្រើន​ក្នុង​ Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជាមួយ​ Barcelona ហើយ​ Ronaldo រក​បាន​២​គ្រាប់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ឈ្នះ  ​Juventus ៤-១​, Bonucci ពិត​ជា​បាន​ដឹង​ថា​នរណា​ជា​កីឡាករ​ល្អ​ជាង​គេ​បំផុត​ក្នុង​ភព​ផែន​ដី​នេះ​ហើយ៕