លោក Jurgen Klopp បាន​លើក​ឡើងថា​ Mohamed Salah មាន​ផ្លូវ​វែង​ឆ្ងាយ​បើ​សិន​ជា​គេ​ចង់​យក​តារាឆ្នើម​អេហ្ស៊ីប​រូប​នេះ​ទៅ​ប្រៀបធៀប​នឹង​ Cristiano Ronaldo ពោល​គឺ​ត្រូវ​ប្រើ​ពេល​យ៉ាង​ហោច​ណាស់​១៥​ឆ្នាំ​ទៀត។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បានបន្ថែមទៀតថា៖ “Mo មាន​រដូវកាល​ដ៏​អស្ចារ្យប៉ុន្តែ Cristiano បាន​លេង​(អស្ចារ្យ) របៀប​នេះ​ចំនួន១៥​រដូវ​កាល​មក​ហើយ”។

តារា​ឆ្នើម​អេហ្ស៊ីប​កំពុង​ជោគជ័យ​ខ្លាំង​ក្នុង​អាជីព​បាល់ទាត់​នៅ​អង់គ្លេស ដោយ​ទាត់​បញ្ចូល​ទី​បាន ៤៤ គ្រាប់​គ្រប់​កម្មវិធី​នៅ​រដូវ​កាល​នេះ ក្នុង​នោះ ៣២​គ្រាប់​ធ្វើ​បាន​នៅ Premiere League ដែល​នាំ​ឲ្យ​អតីត​កីឡាករ Chelsea រូប​នេះ​ឈ្នះ​ស្បែក​ជើង​មាសថែមទៀតផង។

ហេតុ​ផល​សំខាន់​មួយ​ដែល​គ្រូ​បង្វឹក​ Liverpool ហ៊ាន​អះអាង​បែប​នេះ​ដោយ​លោក​យោង​លើ​សមិទ្ធផល​របស់​ម្ចាស់​ពាន Ballon d’Or ​៥​សម័យ​កាល​មាន​ជា​ច្រើន ដែលតារា​ទើប​រះ​របស់​ហង្ស​ក្រហម​មិន​ទាន់​​អាច​ផ្គូរផ្គង​បាន​ឡើយ​។