ទោះបីមានកៅអីទៅលេងវគ្គផ្ដាច់ព្រ័ត្រ World Cup នៅរុស្សីរួចហើយក៏ដោយ ក្រុមជម្រើសជាតិប្រេស៊ីលតែមិនទុកមុខឲ្យក្រុមអេក្វាឌ័រដោយស៊ីក្រុមមួយនេះក្នុងលទ្ធផល២ទល់០បន្ថែមទៀត។
ក្នុងវគ្គទីមួយក្រុមទាំងពីរមិនអាចបំបែកពងមាន់ទៅវិញទៅមកបានទេ ទោះបីខាងប្រេស៊ីលមានតារាឆ្នើម Neymar, Gabriel Jesus, Paulinho ជាដើម។ ប៉ុន្តែចូលដល់វគ្គទី២ដល់នាទី៧០ទើបខ្សែបម្រើចំណូលថ្មី Barcelona កីឡាករ Paulinhoរកបានមួយគ្រាប់ឲ្យប្រេស៊ីល។ ចូលនាទី៧៧ ខ្សែបម្រើ Liverpool កីឡាករ Phillipe Coutinho បានបន្ថែមមួយគ្រាប់ទៀតឲ្យសាំបាប្រេស៊ីលឈ្នះ២ទល់០តែម្ដង។
ទស្សនាវីដេអូហាយឡាយខាងក្រោម៖
[youtube id=”s1QVcX78cOM”]