កាលពីសប្ដាហ៍មុនJose Mourinho ដែលជាអ្នកវិភាគក្នុងព្រឹត្តិការណ៍ World Cup បានទស្សន៍ទាយក្រុមទាំង១៦ ដែលមានលទ្ធភាពអាចបន្តទៅវគ្គ១៦ក្រុមចុងក្រោយ។ សម្រាប់សប្ដាហ៍នេះលោកបានបន្តទាយក្រុមនឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្រុមខ្លាំងៗជាច្រើនអ្នកចាត់ការរបស់ Man Utd ទស្សន៍ទាយថានឹងប៉ះគ្នានៅវគ្គ៨ក្រុមចុងក្រោយដូចជា ព័រទុយហ្គាល់ vs បារាំង ,ប្រេស៊ីល vs អង់គ្លេស, អេស្ប៉ាញ vs អាហ្សង់ទីន, អាល្លឺម៉ង់ vs បែលហ្សិក។ ជារឿងចាប់អារម្មណ៍តាមការរំពឹងទុករបស់ Mourinho គិតជម្រើសរបស់លោក ព័រទុយហ្គាល់ អាចយកឈ្នះបារាំងឡើងទៅវគ្គ៤ក្រុមចុងក្រោយ អមជាមួយក្រុមខ្លាំង៣ទៀតគឺ ប្រេស៊ីល អាហ្សង់ទីន និង អាល្លឺម៉ង់ ។
រងចាំទស្សនាជុំបន្ត តើលោក Mourinho យល់ថា ក្រុមណានឹងឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយក្លាយជាម្ចាសពាន? Mourinho បានចុះកុងត្រាជាមួយទូរទស្សន៍រុស្ស៊ី RT ដើម្បីធ្វើអ្នកវិភាគសម្រាប់ព្រឹត្តិការណ៍នេះ ដោយទទួលបានថ្លៃនឿយហត់ ៤សែនផោនក្នុងថ្ងៃ ឬ ១,៧១លានផោនលើកុងត្រា៤ថ្ងៃរបស់លោក៕