Namanja Matic និយាយ​ថ​លោក​ Jose Mourinho ជា​មនុស្ស​ពិបាក​ធ្វើ​ជាមួយ​ខ្លាំង​ណាស់​ ពី​ព្រោះ​តែ​លោក​ចង់​បាន​ខ្លាំង​ពី​ក្រុម​កីឡាករ​របស់​ Manchester United ទាំង​អស់។

គ្រូ​​បង្វឹក​ក្រុម​បិសាច​ក្រហម​បាន​រិះគន់​ជា​សាធារណៈ ​ទៅ​លើ​កីឡាករ​របស់​គាត់​ក្រោយ​ឈ្នះ​ក្រុម ​Brighton ដោយ​លទ្ធផល​២​ទល់​០​ក្នុង​ពាន FA Cup។ ការ​រិះគន់​នេះ​កើត​ឡើង​ក្រោយ​ពេល​ក្រុម​របស់​លោក​បាន​ធ្លាក់​ចេញ​ពី​ពាន​ Champions League ដោយ​សារ​ក្រុម ​Sevilla កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

Matic ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក​Jose Mourinho កាល​នៅ​Chelsea ហើយ​កីឡាករ​ម្នាក់​នេះ​ក៏​ជា​កីឡាករ​ប្រកប​ដោយ​ក្រេឌីត​ខ្ពស់​លោក​គ្រូ​បង្វឹក​ព័រទុយហ្គាល់​ក្នុង​ជ័យជម្នះ​កាល​ពី​ថ្ងៃ​សៅរ៍​ផង​ដែរ។

ពិបាក​ណាស់​ដែល​ធ្វើ​ការ​ជាមួយ​គាត់​ព្រោះ​គាត់​តែងតែ​ចង់​បាន​ច្រើន​ៗ ​ច្រើន​ហើយ​!​ច្រើន​ទៀត”​ខ្សែ​បម្រើ​ជម្រើស​ជាតិ​សែ​ប៊ី​និយាយ​ក្នុង​កាសែត ​Metro។

ទោះ​បី​ជា​អ្នក​ឈ្នះ​ពាន​លីគ​ក៏​ដោយ​ គឺ​គាត់​ចង់​ឲ្យ​អ្នក​ឈ្នះ​ម្ដង​ទៀត​នៅ​ឆ្នាំ​ក្រោយ​ គាត់​ហ្នឹង​គឺ​អញ្ចឹង​​! ហើយ​កីឡាករ​ត្រូវ​តែ​ចាំ​បាច់​ត្រៀម​ឲ្យ​ហើយ”។

“ គាត់​ពិសេស​ណាស់! ចង់​បាន​តែ​ការ​ឈ្នះ​ ពេល​ដែល​ចាញ់​គាត់​គាត់​អត់​ទទួល​ស្គាល់ នេះ​គឺ​ជា​មូលហេតុ​ដែល​គាត់​ឈ្នះ​ពាន​ជាង​២០​គ្រឿង​ក្នុង​អាជីព​របស់​គាត់។​ដើម្បី​ឈាន​ដល់​កម្រិត​នេះ​ នៅ ​Manchester United ក៏​ដូច​កាល​លេង​នៅ ​Chelsea កីឡាករ​ត្រូវ​តែ​រួច​រាល់​ពីព្រោះ​សម្ពាធ​ធំ​ណាស់។ មនុស្ស​គ្រប់​គ្នា​ចង់​ឈ្នះ​គ្រប់​ប្រកួត​ តែ​វា​មិន​អាច​ទេ​ប៉ុន្តែ​អ្នក​គាំទ្រ​តែងតែ​រំពឹង។​វា​មិន​មែន​ជា​បញ្ហា​ទេ​ ពេល​អ្នក​ហត់​ឬ​ក៏​អត់ អ្នក​គាំទ្រ​ចង់​បាន​គុណភាព​ខ្ពស់​ក្នុង​ការ​លេង​”៕