ខ្សែប្រយុទ្ធ Bayern Munich កីឡាករ Robert Lewandowski បានអះអាងថា Real Madrid គឺជាក្រុមមានភាគរយខ្ពស់ដើម្បីឈ្នះពានChampions League នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងការជួបគ្នានេះប៉ុន្តែគាត់បានរំលឹកថា Bayen អាចបង្កភាពភ្ញាក់ផ្អើលបាន។
Real Madrid ឈ្នះពានមួយនេះ៤ដងក្នុងចំណោម៥ឆ្នាំចុងក្រោយដែលនេះធ្វើឲ្យមនុស្សគ្រប់គ្នាគិតថាពួកគេមានទំនុកចិត្តក្នុងការប្រកួត។ ពិតណាស់! Real Madrid ជាក្រុមការពារដំណែងជើងឯកហើយ Lewandowski និយាយថា មានតែធម្មជាតិនៃការធ្លាប់ឈ្នះពានរបស់ពួកគេប៉ុណ្ណោះដែលជាភាគរយដើម្បីឡើងទៅវគ្គបន្ត ប៉ុន្តែកុំភ្លេចគិតថា ការគិតជាក្រុមអាចឈ្នះពានមិនទាន់ធានាអ្វីបាននោះទេ។
“ ពេលដែលអ្នកបានឈ្នះ Champions League ២ដងជាប់ៗគ្នា វាបញ្ជាក់ច្បាស់ណាស់ថាអ្នកជាក្រុមនឹងឈ្នះប៉ុន្តែនោះមិនមានន័យថាពួកគេអាចឈ្នះពួកយើងទេ”។
“ការប្រកួតចុងក្រោយរបស់ពួកយើងបង្ហាញថាយើងស្ថិតក្នុងសភាពមុតស្រួចហើយយើងត្រូវគិតពី Real Madrid ។យើងត្រូវតែផ្ដោតអារម្មណ៍ទាំងស្រុងហើយប្រសិនបើក្រុម Real Madrid មានកំហុសឆ្គងនោះយើងត្រូវតែទាញប្រយោជន៍ពីបញ្ហារបស់ពួកគេ”។
“ ខ្ញុំសង្ឃឹមថាគាត់នឹងមិនរកគ្រាប់បាល់បានទៅចុះ ប៉ុន្តែReal Madrid មិនមែនមានតែ Ronaldo ម្នាក់នោះទេ”៕