Keylor Navas មាន​”ការ​ស្រឡាញ់​និងទទួលបាន​ការ​ស្រឡាញ់​”​ពី​ Real Madrid ហើយ​រូប​គេ​នឹង​នៅ​មាន​អនាគត​វែង​ឆ្ងាយ​ត​ទៅ​ទៀត​នៅ​ទី​នេះ​ នេះ​គឺ​សម្ដី​លោក​ Florentino Perez ប្រធាន​ក្លឹប​ Real Madrid ។

អនាគត​របស់​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កូស្តារីកា​ហាក់​មិន​មាន​ភាព​នឹង​ន​នៅ​រដូវ​កាល​នេះ ​​ប៉ុន្តែ​សាមី​ខ្លួន​ក៏​កីឡាករ​មាន​ការ​ស្រឡាញ់​ក្លឹប​​ខ្លាំង​ទោះ​បី​ជា​រូប​គេ​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​៣​គ្រាប់​ពេល​លេង​ជាមួយ ​Juventus កាល​ជើង​ទី​២​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

ដោយ​ឡែក ​Madrid ក៏​ជិត​នឹង​បាន​ចុះ​កុង​ត្រា​យក​អ្នក​ចាំ​ទី​វ័យ​ក្មេង​​ Kepa Arrizabalaga ពី​ក្លឹប​លេង​នី​ La Liga ដូច​គ្នា​ Athletico Bilbao កាល​ពី​មករា​ខណៈ​ក្លឹប​មួយ​នេះ​នៅ​តែ​ជាប់​ទាក់​ទង​ជាមួយ​ David ​De Gea។ ចំណែក​លោក​ Perez ដែល​ជា​អ្នក​គាំទ្រ ​Navas ម្នាក់​ដែរ​នោះ​បាន​និយាយ​ថា ​អ្នក​ចាំ​ទី​រូប​នេះ​នៅ​មាន​អនាគត​យូរ​អង្វែង​ជាមួយ​ Real Madrid។

“ Keylor, ទទួល​បាន​ឈ្នះ​ការ​ស្រឡាញ់ ​និង​ទទួល​បាន​ការ​ស្រឡាញ់​ពី​អ្នក​គ្រប់​គ្នា​នៅ ​Madrid ។ គាត់​បាន​ធ្វើ​រឿង​ជា​ច្រើន​ជាមួយ​និង​ទេពកោសល្យ វិជ្ជាជីវៈ និង​ការ​ប្រឹង​ប្រែង ពីព្រោះ​អ្នក​បាន​កំណត់​អត្ត​សញ្ញាណ​ជាប់​ជាមួយ​តម្លៃ​របស់ ​Real Madrid ”។

“​យើង​មាន​មោទនភាព​ចំពោះ​អ្នក​ដែល​ជា​អ្នក​ចាំ​ទី​របស់​យើង​។ បន្ត​ប្រឹង​លេង​ឲ្យ​ខ្លាំង​ហើយ​ខ្ញុំ​ជឿ​ចាក់​ថា ​អ្នក​នឹង​នៅ​ជាមួយ​ពួក​យើង​ច្រើន​ឆ្នាំ​ទៀត”៕