Isco និង ​Marco Asensio នឹង​ត្រូវ​បាន​គេ​សង្ឃឹម​ថា​ទទួល​បាន​ការ​ជឿជាក់​ពី​លោក ​Zidane ខណៈ​ដែល​អ្នក​គាំទ្រ ​Real Madrid ទាំង​អស់​ដែល​បាន​បោះ​ឆ្នោត​ជ្រើសរើស​ពួក​គេ​ឲ្យ​ចូល​លេង​ក្នុង​ជម្រើស​១១​នាក់​ ពេល​ក្លឹប​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ទឹក​ដី​ប៉ារីស​ក្នុង​ពាន​រង្វាន់​ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​២។

គ្មាន​មន្ទិល​សង្ស័យ​ចំពោះ​អ្នក​ចាំ​ទី ខ្សែ​ការពារ​ខាង​ក្រោម​ទាំង​៤ ហើយ​និង​ Ronaldo ដែល​ពួក​គេ​មាន​ឈ្មោះ​ជម្រើស​១១​នាក់​ដោយ​អូតូម៉ាទិក ​​ប៉ុន្តែ​កីឡាករ​៥​នាក់​ក្នុង​ដំណែង​ដែល​នៅ​សល់​កំពុង​តែ​គិត​។

មាន​អ្នក​គាំទ្រ ​៤៥០០០​នាក់​ដែល​បោះ​ឆ្នោត​ស្ទង​មតិ​ក្នុង​កាសែត ​MARCA ពួក​គេ​ចង់​បាន​ Zidane ដាក់​បម្រើ​ឲ្យ​បាន​ពេញ​លេញ​ដោយ​Karim Benzema និង ​Gareth Bale ត្រូវ​ដក​ចេញ​​ហើយ​កីឡាករ​ទើប​ជា​ពី​របួស​គឺ​ Toni Kroos និង​Luka Modric ជាប់​ជម្រើស​ដំបូង​តែ​ហាក់​ប្រថុយ​ពេក​ហើយ។

តែ​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​ក្រុម​ដ៏​ខ្លាំង​លេង​ជាមួយ ​PSG គឺ​ទម្រង់​បែប​នេះ៖ Keylor Navas, Dani Carvajal, Sergio Ramos, Raphael Varane, Marcelo; Luka Modric, Casemiro, Toni Kroos; Isco, Cristiano Ronaldo, Marco Asensio.