Gianluigi Buffon បាន​រៀប​ចំ​ខ្លួន​សម្រាប់​ពីរ​ប្រកួត​ហើយ​លើក​នេះ​​ ខ្លាំង​​ជាង​លើ​មុន​ៗ​ ដើម្បី​ទប់​ទល់​នឹង​ Cristiano Ronaldo ពេល​ដែល​ Juventus ត្រូវ​ជួប​ Real Madrid ក្នុង​ Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ។

Juventus ទទួល​ភ្ញៀវ​ Real Madrid ក្នុង​កីឡដ្ឋាន​ Turin នៅ​យប់​ថ្ងៃ​អង្គារ​នេះ​ក្នុង​ជើង​ទី​មួយ ​ខណៈ​ពួក​គេ​កំពុង​ស្វែង​រក​លទ្ធផល​វិជ្ជមាន ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន​ Santiago Bernabéu ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​លើក​ទី​៣​ជាប់​ៗគ្នា​។

ក្លឹប​នៅ​ Serie A ត្រូវ​លេង​បែង​សង​សឹក ​បន្ទាប់​ពី​ពួក​គេ​ចាញ់​ក្លឹប​នៅ ​La liga វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ទីក្រុង ​Cardiff ពេល​ដែល​Ronaldo បង្ហាញ​ទម្រង់​លេង​ឲ្យ ​Real Madrid ឈ្នះ​ក្នុង​លទ្ធផល​៤ទល់​១។​ វ័យ​៣៣​ឆ្នាំ​ទៅ​ហើយ​ Ronaldo ហាក់​មិន​ស្រកស្រុត​ទម្រង់​លេង​សោះ​ ដោយ​រដូវ​កាល​នេះ​រូប​គេ​រក​បាន​២៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៣​ប្រកួត​ចុង​ក្រោយ​ជាមួយ​ក្លឹប ​និង​ជម្រើស​ជាតិ។

និយាយ​ពាក្យ​ក្នុង​ចិត្ត​, Buffon កំពុង​រំពឹង​ថា​រូប​គេ​នឹង​រវល់​ខ្លាំង​ក្នុង​ការ​ប្រកួត​ពីរ​លើក​នេះ។
“ ពេល​ដែល ​Madrid ​មាន​បាល់​នៅ​ខាង​មុខ​ទី​ អ្នក​ចាំ​ទី​និង​ខ្សែ​ការពារ​មាន​បញ្ហា​ច្រើន​ណាស់។​ក្រុម​មួយ​នេះ​មាន​គុណភាព​ល្អ​ខ្លាំង​ណាស់​​ហើយ​ពួក​គេ​ផ្លាស់ប្ដូរ​តែ​បន្តិច​បន្តួច​ទេ​។​ពិត​ណាស់! ខ្ញុំ​ដឹង​ថា​ Cristiano នឹង​នៅ​ទី​នោះ​ហើយ​ពេល​នោះ​គាត់​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​រវល់​ពេញ​ទាំង​ពីរ​យប់​គឺ​ស្មុក​ស្មាញ​ជាង​ជួប​គ្នា​រាល់​ៗ​ដង​ទៅ​ទៀត”