FIFA បានប្រកាសពីសមាសភាពអាជ្ញាកណ្ដាល សម្រាប់កាត់ក្ដីការប្រកួត World Cup 2018 ហើយក្នុងចំណោមអាជ្ញាកណ្ដាលទាំងមិនមានម្នាក់សោះឡើយមកពី Premier League ។
សហរដ្ឋអាមេរិកមានតំណាងអាជ្ញាកណ្ដាល២រូបដែលនឹងទៅកាត់ក្ដីនៅរុស្សី ប៉ុន្តែពួកគេមិនមែនជាជនជាតិអង់គ្លេសនោះទេ។សរុបទាំងអស់មានអាជ្ញាកណ្ដាល៣៦នាក់និងជំនួយការ៦៣នាក់ ខណៈអាជ្ញាកណ្ដាលទាំងនេះ មកពី៤៦ប្រទេសផ្សេងៗគ្នា។
Mark Geiger និង Jair Marrufo
អញ្ចឹងក៏ដោយចុះ! គ្មានអាជ្ញាកណ្ដាលមកពីក្របខ័ណ្ឌ Premier League នោះទេ ទោះបីជាលីកកំពូលបាល់ទាត់អង់គ្លេសមួយសម្បូរទៅដោយអាប៊ីតឆ្នើម និងកំពូលអាជ្ញាកណ្ដាលក៏ដោយ។ អ្នកកាត់ក្ដីការប្រកួត២នាក់មកពីអាមេរិកគឺលោក Mark Geiger និង Jair Marrufo ហើយអាជ្ញាកណ្ដាលដែលកាក់ក្ដីវគ្គផ្ដាច់ព្រ័ត្រ World Cup 2014 លោក Nicola Rizzoli បានចូលនិវត្តន៍ទៅហើយ ប៉ុន្តែលោក Gianluca Rochi នឹងមានមុខចូលទីលាននៅរុស្សី។
លោក Nicola Rizzoli បានចូលនិវត្តន៍ទៅហើយ
Antonio Miguel Mateu Lahoz ដែលជាទទួលបានការសរសើរពីលោក Jose Mourinho គឺជាជនជាតិអេស្ប៉ាញដែលមានឈ្មោះក្នុង World Cup នៅរុស្សីដែរ៕