ការប្រកួតក្នុង Champions League ជុំទី២វគ្គជម្រុះក្នុងពូលយប់មិញពិតជាមានទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍ខ្លាំង ពិសេសក្រុមខ្លាំងបានធ្វើឲ្យស៊ីក្រុមខ្លាំងគ្នាឯងលើសពីបីគ្រាប់ ប៉ុន្តែក៏មានក្រុមខ្លះសំណាងនាំមុខផងដែរ។
ខាងក្រោមនេះជាទិដ្ឋភាព៥យ៉ាងក្នុងChampions League យប់មិញដែលប្រិយមិត្តខាកខានមិនបានដឹង៖
លោក Jose Mourinho ពាក់អាវប្លែកដូចក្នុងរឿង Star War៖
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ហាក់មិនបានធ្វើអ្វីជួយឲ្យកិត្តិនាមជាគ្រូបង្វឹករបស់គាត់ ប៉ុន្តែឈុតថ្មីរបស់គាត់ដែលកំពុងពាក់នេះនឹងធ្វើឲ្ យMan Utd មានកម្លាំងយកឈ្នះក្រុមម្ចាស់ផ្ទះ CSKA MOSCOW។
សំបុត្រចូលទស្សនាឡើងថ្លៃភ្លាមៗ៖
ក្រុមអ្នកគាំទ្ររបស់ Bayern Munich ធ្វើដំណើរទៅកាន់កីឡដ្ឋាន Parc de Prince បានបង្ហាញការមិនពេញចិត្តដោយសារតម្លៃសំបុត្រកើនឡើងដល់ទៅ៧៥ដុល្លារខណៈសំបុត្រនៃតម្លៃពិតត្រឹមតែ៦៦ដុល្លារប៉ុណ្ណោះ ប៉ុន្តែដោយសារពួកគេចង់មើលក្រុមរបស់ខ្លួនពួកគេបង្ខំចិត្តទិញមើល។ មានអ្នកគាំទ្រខ្លះបានសរសេររិះគន់ថា៖”សំបុត្រមួយតម្លៃ ៧៥ដុល្លារ យើងមិនមែន Neymar ទេដំឡើងតម្លៃសំបុត្រសូមឲ្យមានហេតុផលផង។”
Cavani រកគ្រាប់បាល់បានក្នុងChampions League ៦ប្រកួតជាប់ៗគ្នា
ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរុយហ្គាយ បានចូលរួមក្នុងកំណត់ត្រាមួយក្រោយរកគ្រាប់បាល់ទី២ឲ្យ PSG យប់មិញ។ ពេលនេះរូបគេបានក្លាយជាកីឡាករទី៤ហើយដែលអាចរកគ្រាប់បាល់ក្នុងការប្រកួត Champions League ៦ប្រកួតជាប់ៗគ្នាបន្ទាប់ពី Ruud Van Nistelrooy, Cristiano Ronaldo, Marouane Chamakh និង Burak Yilmaz ។
Buffon បំបែកកំណត់ត្រាទៀតហើយ
អ្នកចាំទីរបស់Juventus កីឡាករ Buffon បានបង្ហាញខ្លួនក្នុងការប្រកួត Champion League ១១០ដងហើយ ដែលចំនួននេះមានន័យថារូបគេជាកីឡាករអ៊ីតាលីដែលបានចូលលេងក្នុងពានរង្វាន់នេះច្រើនជាងគេហើយរក្សា Clean-Sheet ទល់នឹងក្រុម Olympiacos យប់មិញ។
គ្រាប់បាល់ចូលទីខ្លួនឯងមួយគ្រាប់គត់ជួយ Barcelona ឈ្នះ
ក្រុមមកពីទឹកដី Catalan របស់អេស្ប៉ាញមិនអាចរកគ្រាប់បាល់បានដោយកីឡាកររបស់ខ្លួននោះទេប៉ុន្តែពួកគេគួរតែអរគុណដល់ខ្សែការពារ Coates របស់ Sporting Lisbon ដែលធ្វើឲ្យចូលទីខ្លួនឯង។ ក្រុម Barcelona រកបានដោយកីឡាកររបស់ខ្លួនតែត្រឹមតែ១គ្រាប់ឲ្យគត់ក្នុងចំណោម៤គ្រាប់ដែលរកបានខណៈសល់ពីនេះត្រូវបានកីឡាករក្រុមគូរប្រជែងរកឲ្យ។