និយាយ​​ក្នុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​ជាមួយ ​Eibar, Zidane បាន​និយាយ​លើក​សរសើរ​ពី​ Karim Benzema ហើយ​ថែម​ទាំង​ប្រាប់​អ្នក​គាំទ្រ​ទៀត​ថា​ មិន​ត្រូវ​រិះគន់​ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ​ទេ។

រឿង​តែ​មួយ​គត់​ដែល​ចាប់​អារម្មណ៍​សម្រាប់​គឺ​ការងារ​របស់ ​Karim ដែល​ធ្វើ​ចំពោះ​ក្រុម​ វា​ពិត​ជា​មិន​ល្អ​នោះ​ទេ​ ដែល​គាត់​មិន​មិន​រក​បាន​គ្រាប់​បាល់​ ប៉ុន្តែ​ហោច​ណាស់​គាត់​ក៏​បង្កើត​ឱកាស​ឲ្យ​ក្រុម​ដែរ”។

“ ខ្ញុំ​មិន​ចាំ​បាច់​បញ្ចុះបញ្ចូល​នរណា​ម្នាក់​ឲ្យ​​ទទួល​ស្គាល់​សមត្ថភាព​របស់​គាត់​ទេ​។ មាន​មនុស្ស​ជាច្រើន​ដែល​ដឹង​ពី​បាល់​ទាត់​ហើយ​ Karim គឺ​ជា​កីឡាករ​ល្អ​ម្នាក់​។ មាន​មនុស្ស​ជា​ច្រើន​ស្រឡាញ់​ Isco និង​អ្នក​ដទៃ​ទៀត​តែ​អ្នក​ទាំង​នេះ​មិន​បាន​ប៉ះ​ពាល់​ដល់​ខ្ញុំ​ទេ។ អ្ចី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​អត់ធ្មត់​ ហើយ​ចំណាំ​ថា​អ្វី​ដែល​គាត់​បាន​ធ្វើ​​ពិត​ជា​ល្អ​ណាស់​​ខ្ញុំ​ចូល​ចិត្ត​គាត់​”។


“ វា​ធម្មតា​ទេ​ដែល​គាត់​ពាក់​អាវ​លេខ​៩​របស់ ​Madrid ហើយ​មនុស្ស​ជា​ច្រើន​ចង់​ឲ្យ​គាត់​រក​បាន​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​​ប៉ុន្តែ​គាត់​បាន​ធ្វើ​រឿង​ផ្សេង​ទៀត​ដើម្បី​ក្រុម​។​ខ្ញុំ​មាន​គំនិត​វិជ្ជមាន​ចំពោះ​គាត់​​ហើយ​ខ្ញុំ​ដឹង​ថា​ គ្រាប់​បាល់​ជា​ច្រើន​នឹង​រក​បាន។ អ្នក​គាំទ្រ​ជា​ច្រើន​គួរ​តែ​ចូល​ចិត្ត​ Benzema”