អំឡុងពេលធ្វើការប្រកួតមិត្តភាពមុនបើករដូវកាលនៅអាមេរិក ខ្សែប្រយុទ្ធស្លាប Man City កីឡាករ Raheem Sterling បានទៅគេងជាមួយតារាសិចម្នាក់មុខដូចតារាភាពយន្ត និងម៉ូដែល Kim Kardashian ក្នុងទីក្រុង Los Angeles កាលពីខែមុន។
ក្រោយសម្រេចបេសកកម្មក្នុងយប់នោះរួច កីឡាករមានតម្លៃខ្លួន៤៩លានផោន បានដាក់លុយក្នុងស្រោមសំបុត្រ ហើយដើរចេញពីបន្ទប់គេងទៅកន្លែងហ្វឹកហាត់។ តាមការសន្យាកីឡាករជម្រើសជាតិអង់គ្លេសនឹងឲ្យលុយ៣០០០ផោនក្នុងមួយយប់ ប៉ុន្តែ ដល់ឆែកលុយក្នុងស្រោមឃើញតែ១៥០០ផោនប៉ុណ្ណោះ។
ដូចច្នេះហើយបានជាតារាសិចរូបនេះខឹងសម្បារ ហើយផ្ញើសារតាម Whatsappនិងនិយាយថា៖” Raheem គឺអាចជាសេដ្ឋីម្នាក់ ប៉ុន្តែគាត់ជាមនុស្សគម្រិះ។ គាត់ហាក់ដូចជាគិតថាចង់ដេកជាមួយខ្ញុំពេលណាក៏បាន ហើយឲ្យប្រាក់ក៏បានអត់ក៏បាន។ ខ្ញុំឆ្ងល់ថាគាត់មានលុយប៉ុណ្ណឹងហេតុអ្វីថោកយ៉ាងហ្នឹង?”
បែបណាក្ដី!កីឡាករវ័យ២២ឆ្នាំបានទាក់ទងទៅកាន់តារាសិចរូបនេះវិញ ដោយបាននិយាយថារូបគេស្រវឹងខ្លាំងពេកមិនដឹងថាបានធ្វើអីខ្លះទេកាលពីយប់ហ្នឹង។
រឿងរ៉ាវដ៏ហួសចិត្តនេះបានកើតឡើងនៅសណ្ឋាគារ Ritz carlton ក្នុងទីក្រុង LA ជិតកន្លែងក្រុម Man City ប្រកួតនិងហ្វឹកហាត់។ សារឆ្លើយឆ្លងរបស់គេជាមួយតារាសិចវ័យ៣០ឆ្នាំ និយាយយ៉ាងវែងអន្លាយ ខណៈចុងក្រោយអតីតកីឡាករ Liverpool បានយល់ព្រមទៅជួបនៅក្លឹបកម្សាន្តមួយហើយឲ្យលុយទៅបង្គ្រប់។
ចុងក្រោយតារាសិចនោះបាននិយាយផ្ដាំផ្ញើរថា៖” Raheem គ្មានសម្បជញ្ញៈជាមនុស្សប្រុសអីបន្តិចទេ។ គាត់ប្រហែលជាធ្លាប់បោកស្រីៗដូចនេះហើយកាលពីមុន។ គាត់ត្រូវតែកែអត្តចរិតនេះទើបបាន”៕