ពេល​នេះ​ព័ត៌មាន​​ Man Utd ​ចង់​ចុះ​កុង​ត្រា​ជាមួយ ​Bale ​បាន​បាច​សាច​ពេញ​ពិភពលោក​ទៅ​ហើយ​ៗ ​អ្វី​ដែល​កាន់​តែ​កក្រើក​ទៀត​គឺ​លោក ​Jose Mourinho បាន​បង្ហើប ពី​បំណង​របស់​គាត់​ ថា​ពិត​ជា​ចង់​បាន ​Bale មក​លេង​នៅ​ Man Utd ពិត​មែន។

Manchester United នឹង​ត្រូវ​ជួប ​Real Madrid ក្នុង​ពាន​ European Super Cup នៅ​យប់​ថ្ងៃ​អង្គារ​នេះ ​ខណៈ​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​​ បាន​ព្រលយ​ពាក្យ​ថា​ប្រសិន​កីឡាករ​វ័យ​២៨​ឆ្នាំ​ មិន​ស្ថិត​ក្នុង​គម្រោង​របស់ ​Zidane ទេ​នោះ​ ក្លឹប​យក្ស​អង់គ្លេស​នឹង​ចូល​ខ្លួន​មក​ចែចូវ។

“​បើ​ Bale ចូល​លេង​នៅ​ថ្ងៃ​ស្អែក​យើង ​មិន​គួរ​ព្យាយាម​ទេ​ដោយ​សារ​តែ​គាត់​ស្ថិត​ក្នុង​គម្រោង​របស់ ​Madrid ប្រសិន​បើ​គាត់​មិន​ចូល​លេង​ទេ​ ខ្ញុំ​នឹង​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ទៃ​ទៀត​ ដើម្បី​ចុះ​កុង​ត្រា​គាត់។ បើ​ Bale ស្ថិត​ក្នុង​ផ្លូវ​ដែល​ត្រូវ​ចាក​ចេញ​ ខ្ញុំ​នឹង​រង​ចាំ​គាត់​នៅ​ត្រើយ​ម្ខាង​”។

អ្វី​ៗ​ហាក់​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​​ដោយ​សារ​ខាង ​Real Madrid មិន​បាន​និយាយ​អ្វី​ទាំង​អស់ ​​តែ​អ្វី​ដែល​ច្បាស់​ដូច​លោក ​Jose​និយាយ​មែន​នោះ​មាន​តែ​រង​ចាំ​មើល​ការ​ប្រកួត​ថា​តើ​ Bale ចូល​លេង​ក្នុង​ការ​ប្រកួត​មួយ​នេះ​ដែរ​ឬ​ទេ?