លោក Jose Mourinho បានចេញមកបញ្ជាក់ពីព័ត៌មានដែលថាយកខ្សែបម្រើ Henrikh Mkhitaryan ជាផ្នែកមួយនៃការដោះដូរយក Alexis Sanchez មក Old Trafford ប៉ុន្តែលោក ថាគាត់នឹងនៅ Man Utd ដដែល ហើយមិនគួរទៅ Arsenal ដែលកំពុងធ្លាក់ជើងនោះទេ។
កីឡាករជម្រើសជាតិអាមិននៀ ហាក់ធ្លាក់ទម្រង់លេងខ្លាំងក្រោយឡើងជើងក្នុងប៉ុន្មានប្រកួតដំបូងនៃរដូវកាលនេះ ហើយរូបគេត្រូវបានក្លឹបយកជាថ្នូរក្នុងការផ្ទេរយក Sanchez។ Man Utd បានដករូបគេចេញពីបញ្ជីឈ្មោះការប្រកួតជាមួយ Stoke City យប់មិញ ដែលស្ថានភាពនេះធ្វើឲ្យគេបារម្ភថានឹងចាកចេញពីក្លឹប។
អញ្ចឹងក៏ដោយលោក Jose Mourinho បាននិយាយបញ្ជាក់ដូចខាងក្រោម៖ ” គាត់ជាកីឡាកររបស់យើងគាត់ជាកីឡាកររបស់Manchester United ដូច្នេះហើយខ្ញុំអាចនិយាយពីគាត់បាន។ គាត់គឺជាកីឡាករដែលខ្ញុំចូលចិត្ត គុណភាពកម្រិតខ្ពស់របស់គាត់ គាត់អាចជួយយើងបានច្រើនណាស់”។
“បើគាត់នៅទីនេះគឺគាត់ជាកីឡាករល្អ។រដូវកាលនេះគាត់ចាប់ផ្ដើមយ៉ាងល្អហើយបន្ទាប់មកគាត់ធ្លាក់ចុះបន្តិច។ រដូវកាលមុនគាត់ជាកីឡាករសំខាន់ហើយជួយយើងឈ្នះពាន Europa League។ ដូច្នេះហើយចាំមើលថាមានរឿងអ្វីកើតឡើង”។
“ តើគាត់នឹងក្លាយជាផ្នែកមួយក្នុងកិច្ចព្រមព្រៀងហើយចេញពីយើងឬ? វាអាចទៅរួចដែលគាត់ជាផ្នែកមួយ នៃកិច្ចព្រមព្រៀង ប៉ុន្តែវាក៏ទៅរួចដែរដែលនៅបន្តជាមួយ Manchester United។ យើងត្រូវការពារគាត់ ហើយការពារក្រុមទាំងមូល។ ទីផ្សារកីឡាករកំពុងតែបើក វាពិតជាគួរឲ្យអាណិតណាស់ដែលត្រូវបិទនៅថ្ងៃទី៣១។ វាគួរតែបិទស្អែកហ្នឹងតែម្ដង”៕