Henrikh Mkhitaryan គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលត្រូវដោះដូរជាមួយនឹងការមកលេងនៅ Man Utd របស់Sanchez ហើយកីឡាករអាមិននៀមិនទាន់សម្រេចចិត្តពីអនាគតរបស់ខ្លួនថាត្រូវនៅឬចាកចេញ។
ប្រភព BBC បានបង្ហាញការបដិសេធមិនលក់ Sanchaz ឲ្យMan Utd ប្រសិនបើមិនមាន Mkhitaryanជាផ្នែកមួយនៃការដោះដូរដោយផ្ទាល់។ ប៉ុន្តែអតីតកីឡាកររបស់ Dortmund នៅតែមិនទាន់ជឿជាក់ច្បាស់ថា តើត្រូវទៅចូលរួមជាមួយកាំភ្លើងធំ ក្លឹបដទៃទៀត ឬក៏នៅ Old Trafford បន្ត។
Alexis បានយល់ព្រមកិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយក្រុមលោក Jose Mourinho ហើយប៉ុន្តែកិច្ចព្រមព្រៀងឈានទៅដល់ការស៊ីញេយល់ព្រមទាល់តែ Mkhitaryan សម្រេចចិត្តថាត្រូវទៅលេងនៅក្លឹបមានមូលដ្ឋានភាគខាងជើងទីក្រុងឡុងដុងឬក៏បន្តនៅទីក្រុង Manchester៕