ខ្សែ​ប្រយុទ្ធ​ Real Madrid កីឡាករ​ ​Cristiano Ronaldo នឹង​ធ្វើ​ដំណើរ​ជាមួយ​មិត្ត​រួម​ក្រុម​ទៅ​កាន់​កីឡដ្ឋាន Estadi Montilivi ជា​លើក​ដំបូង​ក្នុង​ជំនួប​ជាមួយ​ Girona នៅ​ថ្ងៃ​អាទិត្យ​នេះ​ ខណៈ​កីឡាករ​ព័រទុយហ្គាល់​ កំពុង​ស្វែង​រក​គ្រាប់​បាល់​នៅ​ក្នុង​កីឡដ្ឋាន​នេះ​ ខណៈ​កាល​ពី​មុន​មិន​ដែល​រក​បាន។

Image result for Estadio Nueva Condomina

កីឡដ្ឋាន Estadio Nueva Condomina ​

នៅ​ក្នុង​អាជីព​នៃ ប្រទេស​អេស្ប៉ាញ​មាន​តែ​កីឡដ្ឋាន​២​ប៉ុណ្ណោះ​ ដែល​រូប​គេ​មិន​ទាន់​រក​គ្រាប់​បាល់​បាន​ ខណៈ​កីឡាករ​វ័យ៣២​ឆ្នាំ ​ធ្លាប់​បាន​លេង​ដែរ​តែ​​មិន​បាន​ទាត់​បញ្ជូល​ទី ទោះ​បី​លេង​ក្នុង​ពាន La liga ឬ​ក៏​ Copa del Rey ក្ដី។

កីឡដ្ឋាន Estadio Nueva Condomina ​ដែល​ជា​មូលដ្ឋាន​បាល់ទាត់​របស់​របស់​ក្លឹប​ Real Murcia, Ronaldo មិន​អាច​រក​គ្រាប់​បាល់​បាន​នោះទេ​ ខណៈ​កីឡដ្ឋាន​នេះ​ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ជាង​៣១០០០​នាក់​ ហើយ​ឱកាស​របស់​គេ​លេង​ក្នុង​កីឡដ្ឋាន​នេះ​ក៏​មិន​បាន​ច្រើន​ដែរ។

Ronaldo លេង​បាន​៧០​នាទី​ក្នុង​ពាន ​Copa del Rey ចន្លោះ​ខែ​តុលា​​កាល​ពី​ឆ្នាំ​២០១០​ ដោយ​ទទួល​បាន​លទ្ធផល​០-០​ហើយ​ចាប់​តាំង​ពីពេល​នោះ​ មក​រូប​គេ​ក៏​មិន​ដែល​បាន​ទៅ​ទី​នោះ​ដែរ។

Image result for Estadio Nuevo Arcangel

កីឡដ្ឋាន Estadio Nuevo Arcangel ជា​ផ្ទះ​របស់​ក្រុម​ CF Cordoba

កីឡដ្ឋាន​មួយ​ទៀត​ដែល​ Ronaldo សង្ឃឹម​ថា​នឹង​ទម្លាយ​សំណាញ់​បាន​​គឺ​កីឡដ្ឋាន Estadio Nuevo Arcangel ជា​ផ្ទះ​របស់​ក្រុម​ CF Cordoba។ Real Madrid បាន​យក​ឈ្នះ​ក្រុម​មួយ​នេះ​២​ទល់​១​​ កាល​ពី​ថ្ងៃ​ទី ​២៤​ មករា​ ឆ្នាំ​ ២០១៥ ​ប៉ុន្តែ ​Ronaldo មិន​អាច​រក​គ្រាប់​បាល់​បាន​នោះ​ទេ ខណៈ​ Gareth Bale និង ​Karim Benzema ជា​អ្នក​រក​បាន​៕