ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Sain-Germain កីឡាករ ​Neymar នឹង​ត្រូវ​ពិន័យ​មួយ​ប្រកួត​បន្ទាប់​ពី​ទទួល​បាន​កាត​ក្រហម​ ទល់​នឹង​ក្រុម​ Marseille កាល​បី​ថ្ងៃ​អាទិត្យ។

Image result for Neymar red card at PSG

បន្ទាប់​ពី​ទទួល​បាន​កាត​ក្រហម​លើ​ដំបូង​ ចាប់​តាំង​ពីរ​ប្ដូរ​មក​លេង​នៅ​ក្រប​ខណ្ឌ​ Ligue 1, Neymar នឹង​ត្រូវ​ខក​ខាន​ជួយ​ក្លឹប​លេង​ទល់​នឹង​ក្រុម​ Nice នៅ​ថ្ងៃ​សុក្រ​នេះ។ កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល ​ត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​ ដែល​លទ្ធផល​កាល​នោះ​ស្មើ​គ្នា​២-២​ក្នុង​កីឡដ្ឋាន Le Classigue បន្ទាប់​ពី​ប៉ះ​គ្នា​ ជាមួយ​Lucas Ocampos ដែល​ធ្វើ​មាន​ការ​ភាព​ចម្រូង​ចម្រាស​ រហូត​ដល់​មាន​ការ​ក្រហម។

Image result for Neymar red card at PSG

វា​គឺ​ជា​កាត​ក្រហម​ទី​២​នៃ​ការ​ប្រកួត​របស់ ​Neymar ត្រឹម​រយៈ​ពេល​បី​នាទី​ ប៉ុន្តែ​​ Edison Cavani រក​បាន​គ្រាប់​បាល់​រក្សា​មួយ​ពិន្ទុ​ដល់​ក្រុម។ Neymar នឹង​ត្រូវ​ខក​ខាន​ដូច​នេះ​ទៀប ​បើ​សិន​ណា​​ មាន​ហេតុការណ៍​ដូច​គ្នា​នេះ​កើត​ឡើង​រហូត​ដល់​ចប់​រដូវ​កាល ​Ligue 1៕