Dimitar Berbatov បាន​ទម្លាយ​ថា​គាត់​ធ្លាប់​ប្រាប់​ Anthony Martial កុំ​ឲ្យ​ភ័យខ្លាច​នឹង​លេង​ក្នុង​តំបន់​ប្រយុទ្ធ​មុន​ពេល​កីឡាករ​រូប​នេះ ​ប្ដូរ​មក​លេង​នៅ​Manchester United។

Image result for Berbatov and Martial

Berbatov និង​Martial ធ្លាប់​លេង​ជាមួយ​គ្នា​អស់​ពីរ​រដូវ​កាល​នៅ ​Monaco មុន​ពេល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចាក​ចេញ​ទៅ​លេង​នៅ​ PAOK កាល​បី​ឆ្នាំ​២០១៥​ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​ប្ដូរ​មក​លេង​នៅ ​Old Trafford ក្នុង​ឆ្នាំ​នោះ​ដែរ​ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ក្លឹប។ Berbatov ធ្លាប់​ឈ្នះ​ Premier League ជាមួយ​Man Utd ២​ដង​ក្នុង​រយៈ​ពេល​៤​រដូវ​កាល​ បាន​និយាយ​ថា ​Martial កំពុង​ស្ថិត​ក្នុង​កម្រិត​អភិវឌ្ឍន៍​សមត្ថភាព​នៅ​ឡើយ។​ តែ​យ៉ាង​ណា​កីឡាករ​វ័យ​២១​ឆ្នាំ​ត្រូវ​បាន​អតីត​កីឡាករ​ជម្រើស​ជាតិ​ប៊ុលហ្គារី​ ឲ្យ​ក្លាហាន​លេង​ក្នុង​តំបន់​ប្រយុទ្ធ។

Related image

“​ខ្ញុំ​បាន​ទៅ​កន្លែង​ហ្វឹកហាត់​ដំបូង​ជាមួយ​Monaco ហើយ​ខ្ញុំ​បាន​ឃើញ​ Anthony Martial, James Rodriguez, Geoffrey Kondogbia, Yannick Carrasco, Bernardo Silva។ កីឡាករ​ទាំង​អស់​នេះ​បាន​រត់​និង​ហាត់​ជុំ​វិញ​ខ្ញុំ​ហើយ​ខ្ញុំ​ក៏​គិត​<< ឆ្កួត​ទេ​ដឹង? មក​ពី​ខ្ញុំ​ចាស់​ពេក​ឬ​ក្មេង​ៗ​នេះ​ល្អ​ពេក​?” Berbatov បាន​និយាយ​ក្នុង ​ESPN។

Image result for Berbatov and Martial

“ Martial មាន​អ្វី​ពិសេស​ជាង​គេ ​ហើយ​គាត់​កំពុង​រីក​ចម្រើន ​​ហើយ​គាត់​នឹង​កាន់​តែ​ល្អ​ជាង​នេះ។ អ្នក​អាច​ឃើញ​ពី​ល្បឿន​​ និង​ភាព​ខ្លាំង​របស់​គាត់​ រឿង​មួយ​ដែល​គាត់​ខ្វះ​ខាត​គឺ​ទំនុក​ចិត្ត​លេង​ក្នុង​តំបន់​ប្រយុទ្ធ។ ខ្ញុំ​ចូល​ចិត្ត​លេង​ជា​ខ្សែ​ការពារ​នៅ​ពេល​ហ្វឹកហាត់​​ដែល​នេះ ​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ពី​របៀប​ការពារ​បាន​ល្អ។ Matial បាន​បណ្ដើរ​បាល់​មក​ដល់​ខ្ញុំ​​ ហើយ​គាត់​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទេ​ដោយ​គាត់​គិត​ថា ​ខ្ញុំ​នឹង​យក​បាល់​ពី​ជើង​គាត់។ ប៉ុន្តែ​ការ​ជឿជាក់​លើ​ខ្លួន​ឯង​គេ​មិន​ធ្វើ​បែប​នេះ​ទេ​។”

“​ហើយ​ខ្ញុំ​ក៏​ប្រា់​គាត់​ថា​ Anto !​អ្នក​មាន​ល្បឿន​ លឿន​ អ្នក​អាច​ញាក់​បាល់​ទម្លុះ​ខ្ញុំ​បាន​ កុំ​ខ្លាច​នឹង​លេង​ក្នុង​តំបន់​ប្រយុទ្ធ​​ ពី​ព្រោះ​អ្នក​លេង​លឿន​ណាស់​”៕