RT TV បានប្រកាសពីការចុះហត្ថលេខាកាលពីថ្ងៃចន្ទ ដោយមិនបង្ហាញពីការចំណាយសម្រាប់លោក Mourinho ដោយប៉ុស្តិ៍ទូរទស្សន៍ខាងលើបានជួលគ្រូបង្វឹក Man Utd រូបនេះជាអ្នកវិភាគបាល់ទាត់ World Cup សម្រាប់ទាក់ទាញអ្នកគាំទ្រពីជុំវិញពិភពលោក។
ទូរទស្សន៍ខាងលើបាននិយាយថា៖” អ្នកចាត់ការដ៏ទាក់ទាញនិងគ្រូបង្វឹកដែលមានស្តាយរបស់ខ្លួនដែលគេហៅថា Spacial One, លោក Jose Mourinho នឹងក្លាយជាអ្នកជំនាញបាល់ទាត់វិភាគក្នុងប៉ុស្តិ៍របស់យើង។ គាត់នឹងត្រូវបានឲ្យនិយាយពីការប្រកួតក្នុង World Cup នៅរុស្សីទាំងអស់”។
តែយ៉ាងណា! ទូរទស្សន៍មួយនេះមិនមានសិទ្ធចាកផ្សាយការប្រកួតរបស់ World Cup នោះទេ តែពួកគេនឹងផ្សាយផ្ទាល់កម្មវិធីអត្ថាធិប្បាយ ដោយនាំយកបុគ្គលក្នុងកីឡាបាល់ទាត់ល្បីៗធ្វើជាវាគ្មិន៕