ក្នុងការប្រកួតបាល់ទាត់ ការស៊ុតបញ្ចូលទីគឺជារឿងសំខាន់បំផុតដែលកីឡាករនៅក្នុងក្រុមត្រូវធ្វើ ព្រោះគ្រាប់បាល់ជាអ្នកកាត់សេចក្ដីថាតើក្រុមណាជាអ្នកឈ្នះ ហើយក្រុមណាជាអ្នកចាញ់។
បើតាមធម្មតា ការស៊ុតបញ្ចូលទីតែងតែកើតឡើងនៅកំឡុងពេលប្រកួតតែសម្រាប់គ្រាប់បាល់ដែលកើតឡើងនៅពេលចុងម៉ោងឬការប្រកួតរៀបនឹងបញ្ចប់ វានឹងធ្វើឲ្យអ្នកទស្សនាកាន់តែមានការរំជើបរំជួល ត្រេកអរ ព្រមទាំងឈឺចាប់សម្រាប់ក្រុមដែលចាញ់ ជាពិសេសនៅរាល់ការប្រកួតធំៗដែលត្រូវលើកពានណាមួយ។
ខាងក្រោមនេះគឺជាកំណត់ត្រាគ្រាប់បាល់ចុងម៉ោងដែលអស្ចារ្យបំផុតចំនួន១០ ដែលបានកើតឡើងក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះដែលចាត់ទុកថាជាគ្រាប់បាល់ចុងម៉ោងល្អបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់៖
10. Troy Deeney នាទី៩០+៨ , Watford 3-2 Leicester, Championship play-off 2013
ក្នុងការប្រកួតជម្រុះ Championship ដើម្បីរកអ្នកឈ្នះឡើងទៅលេងនៅលីកកំពូលអង់គ្លេស Premier League ខណៈពេលការប្រកួតកំពុងស្ថិតក្នុងលទ្ធផលស្មើគ្នា២-២ នៅនាទី៩៦ ស្រាប់តែក្រុម Leicesterទទួលបានបាល់ប៉េណាល់ទី១គ្រាប់ ប៉ុន្តែត្រូវអ្នកចាំទីរបស់ Watfordសង្គ្រោះបាន រួចក៏ចាប់ផ្ដើម Counter-attack វាយ បក វិញហើយកីឡាករ Troy Deeney ជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះ នាំ Watfordទៅលេងនៅ Premier League។
9. Dejan Lovren នាទី៩០+៤, Liverpool 4-3 Dortmund, 2016 Europa League វគ្គ៨ក្រុមចុងក្រោយ
8. Arjen Robben នាទី៨៩, Bayern Munich 2-1 Dortmund, UCL final 2013
គ្រាប់បាល់ជ័យជម្នះដែលជួយឲ្យBayern Munichយកឈ្នះលើគូប្រជែងដ៏ធំរបស់ខ្លួនគឺ Borrusia Dortmund។
7. Dennis Bergkamp នាទី៩០+, ហូឡង់ 2-1 អាហ្សង់ទីន, 1998 World Cup វគ្គ៨ក្រុមចុងក្រោយ
6. Sergio Aguero នាទី៩០+៣, Manchester City 3-2 QPR, 2012 EPL សប្ដាហ៍ទី៣៨
អាចនិយាយបានថា ជាគ្រាប់បាល់ដ៏រំជើបរំជួលបំផុត នៅក្នុងប្រវត្តិសាស្រ្តP remier League ដែលក្រុមខ្លាំងពីរគឺ Man Utdនិង Man Cityកំពុងមានពិន្ទុស្មើគ្នានៅក្នុងសប្ដាហ៍ចុងក្រោយ នៃការប្រកួតលីក ហើយ Man Utdរៀប និងលើកពានទៅហើយពេលដែល Man City កំពុងជាប់កុនស្មើគ្នា 2-2 ជាមួយ Queen Park Ranger ពេលនោះការប្រកួតរៀបនឹងបញ្ចប់ដោយលទ្ធផលស្មើគ្នាទៅហើយ តែអភូតហេតុបានកើតឡើង បន្ទាប់ពី Aguero អូសបាល់ដាច់អស់ខ្សែការពារ រួចទាត់បញ្ចូលទីបានសម្រេចនៅនាទី៩០+៣ជួយឲ្យ Man Cityបានលើកពាន Premier Leagueជាលើកដំបូង បន្ទាប់ពីខានលើកពាននេះតាំងពីឆ្នាំ១៩៦៨មក។
5. Sergi Roberto នាទី៩០+៥, Barcelona 6-1 PSG, 2017 UCL វគ្គ១៦ក្រុមចុងក្រោយ
ការវាយបកយកជ័យជម្នះ បន្ទាប់ពីត្រូវក្រុម PSG នាំមុខ៤គ្រាប់មុនតាំងពីជើងទី១ គឺជារឿងដែលស្ទើរតែមិនគួរឲ្យជឿ។ការប្រកួតនេះត្រូវបានគេចាត់ទុកថា ជាការវាយបកយកជ័យជម្នះដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្ត UEFA Champion League។
4. Ole Gunnar Solskjaer នាទី+៣, Machester United Bayern Munich, 1999 UCL final
កាលនោះជាលើកទី ១ ដែលលោកAlex Fergusonបានជួយឲ្យ Man Utdឈ្នះពាន Champion League។
3. Sergio Ramos នាទី៩០+៣, Real Madrid 1-1 Athletico Madrid, 2014 UCL final
គ្រាប់បាល់តែតរបស់ Ramos មួយគ្រាប់នេះ ហើយដែលជួយ Real Madrid រស់ឡើងវិញ បន្ទាប់ពីត្រូវ Athletico Madrid
នាំមុខតាំងពីតង់ទី១។ ចូលដល់ម៉ោងបន្ថែម Real Madrid បានស៊ុត៣គ្រាប់បន្ថែមទៀត លើកពានយ៉ាងងាយស្រួល។
2. Andre Iniesta នាទី ១១៦, អេស្ប៉ាញ 1-0 ហូឡង់, World Cup final 2010
គ្រាប់បាល់ដែលជួយអោយអេស្ប៉ាញបានលើកពាន World Cup ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ។
1. Mario Goetze នាទី១១៣, អាល្លឺម៉ង់ 1-0 អាហ្សង់ទីន, World Cup final 2014
Goetzeបានក្លាយជាវីរបុរសរបស់អាល្លឺម៉ង់បន្ទាប់ពីបានស៊ុតគ្រាប់បាល់ជ័យជំនះ១គ្រាប់ទៅលើក្រុមជម្រើសជាតិអាហ្សង់ទីន។
[youtube id=”zA_KPnMXEM4″]