របាយការណ៍ជាច្រើនបានបញ្ជាក់ថា Manchester United បានព្រមាននិងហាមមិនឲ្យខ្សែបម្រើ Paul Pogba លេងបាល់បោះ អំឡុងសម្រាកព្យាបាលរបួសដើម្បីកុំឲ្យកីឡាកររបស់ខ្លួនរបួសថែមទៀត។
កីឡាករជម្រើសបារាំងបច្ចុប្បន្ននេះ កំពុងនៅក្រៅទីលានជាមួយនឹងរបួសសរសៃពួរក្នុងការប្រកួត Champions League ជាមួយ Basel ខណៈលោក Jose Mourinho គ្រូបង្វឹកក្លឹបបាន គ្មានបំណងចង់ឲ្យរបួសកីឡាកររូបនវកាន់តែធ្ងន់ធ្ងរនោះទេ។ កាសែត The Sun បញ្ជាក់ថាបុគ្គលិកពេទ្យរបស់ Man Utd បានហាមមិនឲ្យកីឡាករបារាំង លេងបាល់បោះអំឡុងពេលសម្រាក ព្រោះខ្លាចរបួសរើឡើងវិញខណៈការលេងបាល់បោះរូបគេចង់រក្សាកម្លាំង និងភាពស្វាហាប់សម្រាប់ចូលទីលានវិញ។
តាមពិតទៅ Pogba បានចំណាយពេលច្រើនណាស់ ក្នុងការលេងបាល់បោះជាមួយមិត្តភក្ដិនៅអាមេរិក ប៉ុន្តែខាង Man Utd បាននិយាយថាការចង់លេងបាល់បោះនេះក្លឹបមិនហាមឃាត់ទេតែរបួសត្រូវតែជាសិន៕