Mohamed Salah បាន​ជួយ​ ​Liverpool យ៉ាង​ច្រើន​ក្នុង​រដូវ​កាល​ទាំង​ក្នុង ​Champions League និង​ Premier League ​ពិសេស​ខ្លួន​ឯង​ក៏​រីក​ចម្រើន​ជាង​មុខ​ឆ្ងាយ​ផង​ដរ។

កីឡាករ​ជម្រើស​ជាតិ​អេហ្ស៊ីប​​ បាន​ចុះ​កុង​ត្រា​ជា​មួយ​ហង្ស​ក្រហម​នៅ​ដើម​រដូវ​កាល​នេះ ​ហើយ​ចាប់​តាំង​ពីរ​ពេល​នោះ​មក​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​រក​គ្រាប់​បាល់​បាន​ច្រើន។ Salah​ រក​បាន​១៥​គ្រាប់​ឲ្យ​ Roma នៅ​រដូវ​កាល​មុន​​ ហើយ​១៤​គ្រាប់​នៅ​រដូវ​កាល​មុន​មួយ​ទៀត។​ ប៉ុន្តែ​មក​លេង​នៅ​ Premier League វិញ​ត្រឹម​ពាក់​កណ្ដាល​រដូវ​កាល​រូប​គេ​រក​បាន​១៥​គ្រាប់​ទៅ​ហើយ​។​អ្វី​ៗ​ដែល​ធ្វើ​ការ​រក​គ្រាប់​បាល់​របស់​ខ្លួន​ល្អ​យ៉ាង​នេះ​ Salah ថា​បាន​មក​ពី​ឥទ្ធិពល​របស់​ Jurgen Klopp។

“​ជាមួយ​នឹង​គ្រូ​បង្វឹក​បច្ចុប្បន្ន​ ខ្ញុំ​លេង​ជិត​ទៅ​នឹង​មុខ​ទី​​បំផុត​ខុស​ពី​ក្លឹង​ដទៃ។​ ខ្ញុំ​តែងតែ​ឈរ​នៅ​មឹង​មុខ​ទី ​ហើយ​នៅ​ជិត​កន្លែង​រក​គ្រាប់​បាល់​ ដូច្នេះ​ហើយ​​ខ្ញុំ​អាច​រក​បាន​គ្រាប់​បាល់​បាន​ច្រើន”។ Salah និយាយ​ក្នុង ​Sky Sport។

Mohamed Salah បាន​បន្ត​ថា​គុណភាព​នៃ​ក្រុម​និង​មិត្ត​រួម​ក្រុម​​ទាំង​មូល​ក៏​បាន​ធ្វើ​ឲ្យ​ រូប​គេ​រក​បាន​គ្រាប់​បាល់​ច្រើន​ដែរ។

“ កាល​ពី​ដំបូង​ ពេល​ដែល​ខ្ញុំ​ចុះ​កុង​ត្រា​នៅ ​Liverpool វា​ខុស​​គ្នា​បន្តិច​ជាមួយ​ Roma។​ប៉ុន្តែ​គ្រូ​បង្វឹក​បាន​ប្រាប់​ខ្ញុំ​​ថា​​ គាត់​ចង់​បាន​គុណភាព​ពី​ខ្ញុំ​ ហើយ​ប្រាប់​មិត្ត​រួម​ក្រុម​ឲ្យ​ធ្វើ​គ្រាប់​យ៉ាង​ដើម្បី​ខ្ញុំ​ នោះ​យើង​ទទួល​បាន​លទ្ធផល​ល្អ​ទាំង​អស់​គ្នា”។

“​សម្រាប់​ខ្ញុំ​!​នៅ​ថ្ងៃ​ដំបូង​ ខ្ញុំ​បាន​ដឹង​ថា​ ខ្ញុំ​ចង់​លេង​ហើយ​ខ្ញុំ​​រក​គ្រាប់​បាល់​ក្នុង​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​។​ចាប់​តាំង​ពី​ពេល​នោះ​មក​អ្វី​ៗ​គឺ​ចាប់​ផ្ដើម​មក​យ៉ាង​ល្អ”។

ខណៈ​ពេល​កំណត់​ត្រា​រក​គ្រាប់​របស់​ Salah ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​មនុស្ស​គ្រាប់​ Salah ខ្លួន​ឯង​ផ្ទាល់​ហាក់​មិន​សូវ​ភ្ញាក់​ផ្អើល​នោះ​ទេ។

“ និយាយ​ឲ្យ​ស្មោះត្រង់​ទៅ​ ខ្ញុំ​រំពឹង​ថា​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​ ខ្ញុំ​មិន​ដែល​និយាយ​ថា​បាន​វា​មក​ដោយសារ​សំណាង​នោះ​ទេ​ អ្នក​ធ្វើ​ការ​ធ្ងន់ អ្នក​រំពឹង​ខ្ពស់​ហើយ​អ្នក​នឹង​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់​បាន”៕