MANCHESTER CITY បាន​បង្កើត​កំណត់​ត្រាថ្មីនៅច Primier League​ក្រោយ​ពេល​ទទួល​បាន​ជ័យ​ជម្នះ​ទី១៥របស់​ខ្លួន​នៅ​យប់​មិញ​នៅទឹកដី​របស់ Swansea City ។

ក្រុម Manchester City ​ធ្វើបានយ៉ាង​ល្អ​ដោយ​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ Swansea City​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល់ ​4-0នៅយប់មិញ។ ក្នុង​ជ័យ​ជម្នះ​នេះ​គឺជាកាឈ្នះលើកទី១៥របស់​ខ្លួន​នៅក្រប​ខ័ណ្ឌ ​Primer League។ ហើយ​ការ​ឈ្នះ​នេះបាន​បំបែក​កំណត់​ត្រា​របស់ ​Arsernal​ដែលបាន​យក​ឈ្នះ​១៤​ប្រកួត​ជាប់គ្នា​នៅ ​Primer League​ ក្នុងមួយ​​រដូវ​កាល​។

ទោះ​ជាយ៉ាង​ណា​! ​កូន​ក្រុម​របស់​លោក ​​​Pep Guardiola នៅ​តែ​រក្សា​កំណត់ត្រា​យ៉ាង​ល្អ​ ដោយ​ឈរនៅ​កំពូលតារាង​មាន៤៩ពិន្ទុ​នឹង​ដេញ​ពីក្រោយ​ដោយ ​Manchester united ដែលមាន៣៨ពិន្ទុ៕