នៅក្នុងការប្រកួតពានរង្វាន់ FIFA Club World Cup 2017 នៅក្នុងកីឡដ្ឋាន Zayed Sport City Stadium ដោយម្ចាស់ជើងឯកទ្វីបអឺរ៉ុប Real Madrid បានយកឈ្នះក្រុមខ្លាំងមកពីអារ៉ាប់រួម Al-Jaziraយ៉ាងតឹងតែងក្នុងលទ្ធផល 2-1។
នៅក្នុងវគ្គទីមួយ ក្រុមម្ចាស់ផ្ទះ Al-Jaziraធ្វើសម្រេចបានមួយគ្រាប់ដោយកីឡាករ Romarinhoនៅនាទីទី41 ខណៈក្រុមភ្ញៀវខិតខំបង្កើតឱកាសដែរ ប៉ុន្តែនៅតែមិនបានសម្រេច។ រហូតចូលដល់វគ្គទីពីរបាន 8 នាទីក្រុមភ្ញៀវអធិរាជស Real Madrid រកបានមួយគ្រាប់ដោយកីឡាករ Cristiano Ronaldoនៅនាទី 53។ហើយក៏បន្តធ្វើការវាយលុកកាន់តែខ្លាំងឡើងនឹងធ្វើបានសម្រេចមួយគ្រាប់ទៀតនៅនាទី 81 ដោយកីឡាករ Gareth Baleដែលទើបតែប្ដូរចូលជំនួស Karim Benzema។
ជ័យជំនះនេះបានធ្វើឲ្យ Real Madrid មានឱកាសឡើងទៅវគ្គផ្ដាច់ព្រាត់ដោយត្រូវជួបជាមួយក្រុម Grêmio នៅថ្ងៃ ១៦ ខែធ្នូ ឆ្នាំ ២០១៧ ខាងមុខនេះ៕
[youtube id=”EDBikEAtrwI”]