ក្រុមជម្រើសជាតិអាល្លឺម៉ង់ នឹងត្រូវជួបក្រុមជម្រើសជាតិប្រេស៊ីលក្នុងការប្រកួតមិត្តភាពអន្តរជាតិត្រៀមសមត្ថភាពមុន World Cup 2018 ខណៈគូរនេះគួរឲ្យចាប់អារម្មណ៍ជាងគេ។
ព័ត៌មានក្រុម អាល្លឺម៉ង់៖ Emre Can នឹងមិនបានលេងក្នុងការប្រកួតនេះដោយសារបញ្ហាខ្នងហើយ Mesut Ozil និងThomas Muller ក៏ត្រឡប់ទៅកាន់ក្លឹបរបស់ខ្លួនវិញអស់ហើយ។ Marvin Plattenhardt នឹងបានលេងលើកទី៦ក្នុងជម្រើសជាតិស្របពេល Ilkay Gundogan និង Leroy Sane អាចជាប់ជម្រើស១១នាក់ដំបូង។ Kevin Trapp និង Bernd Leno អាចលេងក្នុងដំណែងអ្នកចាំទីមួយវគ្គម្នាក់ក្នុងប្រកួតនេះ។
ព័ត៌មានក្រុម ប្រេស៊ីល៖ ខ្សែប្រយុទ្ធ Liverpool កីឡាករ Roberto Firmino និងអ្នកចាំទី Man City កីឡាករ Ederson នឹងចាប់ផ្ដើមដំបូង១១នាក់ ខណៈដែលលោក Tite ចង់ផ្លាស់ប្ដូរកីឡាករបានលេងគ្រប់គ្នា។ Marquinho នឹងរ៉ាប់រងតំបន់ការពារកណ្ដាលខណៈដែល Fernandinho អាចផ្ដល់ឱកាសលេងក្នុងឈុត១១។
សម្ដីគ្រូបង្វឹកអាល្លឺម៉ង់៖ “ ការប្រកួត២លើកនេះជាកម្រិតសាកល្បងរបស់យើង។លេងទល់នឹងក្រុមកំពូលដូចនេះអ្នកអាចរៀនបានច្រើនដើម្បីរកផ្លូវសម្រាប់ World Cup។ នឹងមានកីឡាករ៣ទៅ៤នាក់ដែលលេងកាលឆ្នាំ២០១៤នឹងលេងឈុត១១នាក់យប់នេះ។ខ្ញុំមិនគិតអញ្ចឹងទេ Marcelo បង្ហាញទម្រង់លេងល្អណាស់ជាមួយ Real Madrid ហើយកីឡាករប្រេស៊ីលដទៃទៀតសុទ្ធតែលេងក្នុងក្រុមកំពូលៗ តែពួកគេនៅខ្លាចឬក៏ឈប់ក្នុងលទ្ធផល៧-១កាលពី៤ឆ្នាំមុន”។
សម្ដីគ្រូបង្វឹកប្រេស៊ីលនិយាយពីការជួបក្នុងចុងក្រោយកាល World Cup 2014 ប្រេស៊ីលចាញ់៧-១៖ នេះគឺជាអត្ថន័យដ៏ធំមួយសម្រាប់ចិត្តសាស្រ្តពួកយើង។ គ្មាននរណាត្រូវការចង់ចាំវានោះទេ។៧-១កាលពី World Cup 2014 វាប្រៀបបានជាខ្មោច។បច្ចុប្បន្ន មនុស្សនៅតែនិយាយអំពីវា កាន់តែនិយាយខ្មោចកាន់តែបាត់បន្តិចម្ដងៗ។ យើងមិនត្រឹមត្រែប្រឈមជាមួយកីឡានោះទេតែយើងប្រឈមជាមួយស្មារតី ។យើងរៀបចំការប្រកួតល្អមួយ វាសំខាន់យើងនឹងបានលទ្ធផលល្អ ។និយាយពីតិកនិក អាល្លឺម៉ង់មានជម្រើសច្រើនដូចអ្នកបានឃើញក្នុងពាន Confederations Cup ពួកគេមានកីឡាករវ័យក្មេងគុណភាពខ្ពស់”។
ការប្រកួត៥ដងចុងក្រោយរបស់ក្រុមទាំងពីរ៖
ជម្រើសដំបូង១១នាក់របស់ក្រុមទាំងពីរ៖
អាល្លឺម៉ង់: Trapp; Kimmich, Hummels, Boateng, Plattenhardt; Gundogan, Kroos, Goretzka; Brandt, Sane, Wagner.
ប្រេស៊ីល: Ederson; Dani Alves, Marquinhos, Miranda, Marcelo; Fernandinho, Coutinho, Paulinho; Willian, Firmino, D.Costa.