កីឡាករ Michy Batshuayi បាន​និយាយ​បែប​កំប្លែង​ជាមួយ​នឹង​អ្នក​យក​សារព័ត៌មាន​ពី​ Usain Bolt កំពុង​យក​ដំណែង​ប្រយុទ្ធ​របស់​គាត់​នៅ​ក្លឹប ​Borussia Dortmund បន្ទាប់​បង្ហាញ​សមត្ថភាព​ក្នុង​ពេល​ហ្វឹកហាត់​សាកល្បង​ជាមួយ​ក្រុម​កីឡាករ។

បុរស​រត់​លឿន​ជាង​គេ​លើ​ភព​ផែន​ដី​ បាន​ទាក់ទាញ​អ្នក​សារព័ត៌មាន​ជា​ច្រើន​អំឡុង​ពេល​ហ្វឹកហាត់​សាកល្បង​ជាមួយ​ក្លឹប​លេង​នៅ ​Bundesliga ក្រោយ​ពេល​ចូល​និវត្តន៍​ពី​អត្តពលិក​រត់​ប្រណាំង​។ Bolt ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ហ្វឹកហាត់​ជាមួយ Dortmund អំឡុង ​International Break ហើយ​រូប​គេ​ក៏​បង្ហាញ​ថ្វី​ជើង​ល្អ​ក្នុង​ការ​លេង​បាល់​ទាត់​ផង​ដែរ។

ក្នុង​ស្ថានភាព​នេះ​ខ្សែ​ប្រយុទ្ធ​ Michy Batshuayi កំពុង​ព្រួយ​បារម្ភ​ពី​កន្លែង​១១​នាក់​ដំបូង​របស់​គាត់​ត្រូវ​បាន​ Bolt ដណ្ដើម​យក។“​ខ្ញុំ​បាន​មើល​វីដេអូ ​គាត់​ចេះ​ញាក់​ស៊ី​ប្រឡោះជើង​ ហើយ​រក​បាន​គ្រាប់​បាល់​ដ៏​ទៀត។​ គាត់​ជា​ជើង​ឯក​ គាត់​ជំរុញ​ខ្លួន​ឯង​ឲ្យ​ជៀស​ពី​ការ​កំណត់​សមត្ថភាព​របស់​គាត់។​ គាត់​ចង់​បំបែក​កំណត់​ត្រា​ទាំង​អស់​គាត់​ព្យាយាម​បង្កើត​ខ្លួន​ឯង​ក្នុង​កីឡា​ផ្សេង​​ វា​ពិត​ជា​ល្អ​ ខ្ញុំ​រីករាយ​ចំពោះ​គាត់​​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​មិន​យក​កន្លែង​របស់​ខ្ញុំ​ទៅ​ចុះ”

Batsguayi បាន​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​ក្រោយ​ចាក​ចេញ​ពី ​Chelsea ក្នុង​លក្ខណៈ​ខ្ចី​ជើង​ទៅ​លេង​នៅ​ក្លឹប​អាល្លឺម៉ង់​ដោយ​រក​បាន​៨​គ្រាប់​ក្នុង​ចំណោម​១១​ប្រកួត​​ ហើយ​ពេល​នេះ ​រូប​គេ​កំពុង​ជាប់​ភារកិច្ច​ក្នុង​ជម្រើស​ជាតិ​ត្រៀម​ World Cup និង​ការ​ប្រកួត​មិត្តភាព៕

 

 

DORTMUND, GERMANY – MARCH 23: Usain Bolt in action during Borussia Dortmund’s training session at the training ground on March 23, 2018 in Dortmund, Germany. (Photo by Alexandre Simoes/Borussia Dortmund/Getty Images)