Alexis Sanchez បាន​និយាយ ​Goodbyes​ ទៅ​កាន់​មិត្ត​រួម​ក្រុម​នៅ​ Arsenal បន្ទាប់​ពី​ពី​ទទួល​ទូរស័ព្ទ​ប្រហែល​ម៉ោង​១១​យប់​មុន​ពេល​ទៅ​ហ្វឹក​ហាត់​ថ្ងៃ​ចុង​ក្រោយ ​​ដើម្បី​ត្រៀម​មក ​Manchester United។

​គេ​បាន​ដឹង​ថា​ United បាន​ចំណាយ​លុយ​៣៥​លាន​ផោន​សម្រាប់ ​Sanchez ក្នុង​មករា​នេះ​ជាមួយ​នឹង ​Henrikh Mkhitaryan ចុះ​កុង​ត្រា​ជាមួយ ​Arsenal ដើម្បី​ដោះដូរ​ជាមួយ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ស៊ីលី។

លោក Wenger បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ការ​ចុះ​កិច្ច​សន្យា ​នឹង​អាច​ឈាន​ដល់​ក្នុង​រយៈ​ពេល​២៤​ម៉ោង ​ប៉ុន្តែ​មិន​ទាន់​មាន​ការ​ប្រកាស​ផ្លូវការ​ណា​មួយ​បាន​ធ្វើ​នៅ​ឡើយ​ទេ​រហូត​ដល់​ការ​ប្រកួត​ក្នុង​សប្ដាហ៍​នេះ។