ក្រុម Real MAdrid បានយកឈ្នះក្រុម Juventus ដោយលទ្ធផល៣ទល់០ក្នុងការប្រកួតពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយជើងទីមួយក្នុងកីឡដ្ឋាន Turin ប្រទេសអ៊ីតាលី ខណៈ Ronaldo រកបាន២គ្រាប់ម្នាក់ឯង មួយគ្រាប់បានមកពីក្បាច់ពិសេស។
នាទីទី៣ដើមវគ្គទីមួយ Ronaldo រកបានគ្រាប់បាល់នាំមុខមុនហើយលទ្ធផលនេះបន្តរហូតដល់ចប់៤៥នាទី។ ចូលវគ្គទី២ ក្រុម Real Madrid បានវាយសម្រុករកបាន២គ្រាប់បន្ថែមទៀតដោយ Ronaldo ដដែលប្រើក្បាច់លោតទាត់ Overហេាដ-Kick បញ្ចូលទីបានសម្រេចនៅនាទី៦៤ ខណៈគ្រាប់បាល់នេះចូលទីយ៉ាងល្អហើយ Buffon បានត្រឹមឈរមើលតែប៉ុណ្ណោះ។
មួយគ្រាប់ទៀតរកបានដោយខ្សែការពារ Marcelo នៅនាទី៧២ ក្រោយពេលខាងក្រោម Juventus នៅសល់គ្នាតែ១០នាក់ក្រោយពេល Paulo Dybala ទទួលបានកាតក្រហមនៅនាទី៦៦។ ខាងក្រុមសពបង្កង់បានធ្វើការវាយសម្រុករកគ្រាប់បាល់វិញដែរប៉ុន្តែមិនបានសម្រេចនោះទេ ធ្វើឲ្យចប់ការប្រកួត Juventus 0 Real Madrid ៣៕
[youtube id=”Spq0LRm3j5E”]