ក្រុម​​ Bayern Munich បាន​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ Sevilla របស់​អេស្ប៉ាញ​ដោយ​លទ្ធផល​២​ទល់​១​ក្នុង​ការ​ប្រកួត​Champions League​ វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​មួយ​កាល​ពី​យប់​មិញ។

២​គ្រាប់​របស់​ Bayern Munich រក​បាន​ដោយ​កីឡាករ​ Jesus Navas ខាង ​Sevilla ភ្លាត់​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ នៅ​នាទី​៣៧​ និង​មួយ​គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ​ Thiago នាទី​៦៨។ ​ចំណែក​មួយ​គ្រាប់​របស់ ​Sevilla រក​បាន​ដោយ​កីឡាករ​ Pablo Sarabia នៅនាទី​៣១​ក្នុង​វគ្គ​ទី​១។

លទ្ធផល​នេះ​ធ្វើ​ឲ្យ​យក្ស​អាល្លឺម៉ង់​ មាន​ភាព​កក់​ក្ដៅ​សម្រាប់​ជំនួប​ជើង​ទី​២​ក្នុង​ទឹក​ដី​ខ្លួន​ឯង។ ​វីដេអូ​ខាង​ក្រោម៖

 

 

 

 

 

[youtube id=”5aMhKcWi-1Q”]