កាល​ពី​ថ្មី​ៗ​នេះ​គ្រូ​បង្វឹក​ក្រុម​កាំភ្លើង​ធំ Arsenal ​លោក​ Arsene Wenger ​ស្ថិត​ក្នុង​ប្រទេស​ចិន​ហើយ​ត្រូវ​ជួប Chelsea ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នា​កីឡដ្ឋាន​  Bird’s Nest Stadium ។​

អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​លោក Arsene Wenger បាន​និយាយ​​ការ​ផ្ដល់​ដំបូន្មាន​ដល់​លីក​កំពូល​ចិន​ថា​ត្រូវ​ពង្រឹង​កីឡាករ​ក្នុង​ស្រុក​ហើយ​អភិវឌ្ឍន៍​យុវជន​ថ្នាល។

លោក​បាន​​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ដូច្នេះ​ថា​៖”បើ​ចង់​ឲ្យ​ Chinese Super League ក្លាយ​ជា​លីក​កំពូល​ខ្លាំង​លើ​លោក ​​និង​មាន​កម្រិត​ខ្ពស់ ​ចិន​​ត្រូវ​កែ​ប្រែ​កីឡាករ​ក្នុង​ស្រុក ​ឲ្យ​ក្លាយ​ជា​កីឡាករ​មាន​គុណភាព​កំពូល​ៗ​លំដាប់​ Super Star ។ កីឡាករ​គួ​តែ​ខ្លាំង​កម្រិត​កំពូល​ ហើយ​កើត​ចេញ​ពី​​កីឡាករ​ល្អ​ក្នុង​ស្រុក​។ ”

” ពេល​នេះ​ពួក​គេ​ជា​កីឡាករ​អាជីព​ពេញលេញ​នៅ​ឡើយ​ទេ​ ហើយ​ពួក​គេ​យក​កីឡាករ​បរទេស​មក​ពង្រឹង​ ចុះ​កីឡាករ​ក្នុង​ស្រុក​​យ៉ាង​ម៉េច​ដែរ​ ពួក​គេ​ល្អ​កម្រិត​ណា​? ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​មិន​ដឹង​ថា​តើ​កីឡាករ​វ័យ​ក្មេង​របស់​ចិន​ល្អ​កម្រិត​ណា។”

“ ពេល​មួយ​​ដែល​ខ្ញុំ​​ធ្លាប់​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ខ្ញុំ​ឃើញ​ថា​ពួក​គេ​ធ្វើ​ការ​ខ្លាំង​ជាមួយ​នឹង​ការ​ពង្រឹង​ប្រព័ន្ធ​យុវជន​ថ្នាល​របស់​ខ្លួន​​ពួក​គេ​ធ្វើ​ការ​ធ្ងន់​ដោយ​ព្យាយាម​ចម្លង​ការ​អភិវឌ្ឍន៍​ យុវជន​ថ្នាល​ក្នុង​តំបន់​អឺរ៉ុប​ ហើយ​ពួក​គេ​ធ្វើ​បាន​យ៉ាង​ល្អ​ ខ្ញុំ​គិត​ថា​នេះ​ជា​ឧទាហរណ៍​ដ៏​ល្អ​សម្រាប់​ចិន​មើល​គំរូ​ជប៉ុន”៕

ប្រភព៖Daily Mail