ក្រុមបាល់ទាត់ធំៗពីរគឺ Chelsea និង Bayern Munich បានមកដល់ប្រទេសសិង្ហបុរីកាលពីម្សិលមិញដើម្បីជួបគ្នាប្រកួតពានICC មុនបើករដូវកាលថ្មី។
ក្រុមជើងឯក Premier Leagueតោខៀវគឺជាក្រុមដែលមកដល់មុនប្រហែលជាម៉ោង៧ព្រឹកបន្ទាប់ពីជិះយន្តហោះទាំងយប់ចេញពីប៉េកាំងមក។ ក្រុមអ្នកគាំទ្រដ៏ងប់ងុល (DieHard Fans) បានមកទទួលក្រុមនឹងធ្វើដំណើរហែហមពីអាកាសយានដ្ឋាន Changi Airport រហូតទៅដល់ សណ្ឋាគារ Carlton Millenia។
ចំណែកក្រុមជើងឯក Bundesliga វិញបានមកដល់កាលពីក្បាលល្ងាចហើយជិះចំយន្តហោះត្រូវពន្យារពេលហោះហើរពីប៉េកាំងទៀត។ ការពន្យារពេលនេះមានន័យថា Bayern ត្រូវលប់ចោលកាលវិភាគការហ្វឹកហាត់ ប៉ុន្តែកីឡាករមួយចំនួនដូចជា៖ Mats Hummels, Franck Ribery និង Thomas Muller បានមកជួបអ្នកគាំទ្ររបស់ខ្លួនហើយថតរូបនិងស៊ីញេលើអាវជាដើម។
ចំណែក Inter Milan គេរំពឹងថាមកដល់នៅថ្ងៃអង្គារ។ ពានICCនេះគឺ Chelsea នឹងលេងជាមួយ Bayern Munich នៅថ្ងៃល្ងាចអង្គារ ហើយជួបក្លឹបយក្សអ៊ីតាលីនៅថ្ងៃសៅរ៍។ Bayern និង Inter នឹងត្រូវជួបគ្នាផងដែរនៅថ្ងៃអង្គារនេះដែរ។ ការប្រកួតទាំងអស់នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិសិង្ហបុរី៕