ខ្សែ​ប្រយុទ្ធ ​Gareth Bale សម្លឹង​​ឃើញ​​ក្លឹប​បាល់ទាត់​មួយ​ដែល​រូប​គេ​ចង់​មក​លេង​ក្រោយ​ពេល​ចាក​ចេញ​ពី ​Real Madrid ប៉ុន្តែ​ខាង​ក្លឹប​មិន​ចង់​លក់​កីឡាករ​សញ្ជាតិ​វេល​រូប​នេះ​ចេញ​ទេ។

អតីត​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ Tottenham រូប​នេះ​គឺ​ជា​គោលដៅ​របស់​រយៈ​របស់​បិសាច​ក្រហម ​ហើយ​ពួក​គេ​ចង់​ឲ្យ​កីឡាករ​ចាក​ចេញ​ពី ​Los Blancos វិញ។ បែប​ណា​ក្ដី​! ខ្សែ​ប្រយុទ្ធ​នឹង​មិន​ប្ដូរ​មក​លេង​នៅ​អង់គ្លេស​វិញ​ក្នុង​រដូវ​ក្ដៅ​នេះ​ទេ ​ដោយ​ Zinedine Zidane មាន​គោល​បំណង​ច្បាស់​លាស់​រក្សា​ទុក​នៅ​ Real Madrid ។

តាម​ពិត​ទៅ​ United បាន​សម្លឹង​ឃើញ​កីឡាករ​រូប​នេះ​ តាំង​ពី​លេង​នៅ ​Spurs ម្លេះ ​តែ​តាម​ប្រភព​ Daily Star ​បាន​បញ្ជាក់​ថា ​Bale អាច​នឹង​លេង​នៅ​ Old Trafford ខណៈ​ក្រុម​របស់​លោក ​ Jose Mourinho ចង់​បាន​ឲ្យ​រូប​គេ​ចាក​ចេញ​ពី  Santiago Bernabeu ។

អញ្ចឹង​ក៏​ដោយ​ចុះ​! ប៉ុន្តែ​ Real Madrid គ្មាន​បំណង​លក់​នោះ​ទេ​ ទោះ​បី​ក្នុង​គោល​បំណង​បែប​ណា​ក៏​ដោយ​ ហើយ​ក្លឹប​មាន​គម្រោង​ដំឡើង​ឲ្យ​មក​លេង​ក្នុង​ជម្រើស​ដំបូង​វិញ ​ពេល​រដូវ​កាល​ថ្មី​បាន​មក​ដល់ ខណៈ​កីឡាករ​វ័យ​២៨​ឆ្នាំ​នៅ​តែ​ជា​សមាជិក​សំខាន់​ដដែល​របស់​លោក Zidaneទោះ​បី​ជា​មាន​ទទួល​ការ​រង​របួស​រយៈ​​ពេល​យូរ​ក្ដី ៕