លោក Hector Cuper គ្រូ​​បង្វឹក​ជម្រើស​ជាតិ​អេហ្ស៊ីប​បាន​និយាយ​ថា​ សមត្ថភាព​របស់ ​Mohamed Salah​ ល្មម​គ្រប់​គ្រាន់​អាច​នឹង​ក្លាយ​ជា​ Star នៅ​ Real Madrid ។​

Salah វ័យ​២៥​ឆ្នាំ​កំពុង​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ ​Liverpool ក្នុង​រដូវ​កាល​នេះ​ ដោយ​រក​បាន​គ្រាប់​បាល់​២១​គ្រាប់​ឲ្យ​ក្លឹប​គ្រប់​ពាន​រង្វាន់។ មិន​ទាន់​បាន​មួយ​រដូវ​កាល​ស្រួលបួល​ផង​រូប​គេ​មាន​ទំនាក់​ទំនង ​ផ្ទេរ​ទៅ​លេង​នៅ​អេស្ប៉ាញ​ពិសេស​ក្លឹប​យក្ស​ Real Madrid ​ហើយ​គ្រូ​បង្វឹក​ក្រុម​អេហ្ស៊ីប​ថា ​Salah អាច​ក្លាយ​ជា​តារា​នៅ​កីឡដ្ឋាន​ Santiago Bernabue។

“គ្មាន​មន្ទិល​ណា​មួយ​ដែល​ថា​គាត់​ (Salah)មិន​អាច​ក្លាយ​ជា​តារា​របស់​ក្រុម​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​គាត់​ជួយ​យើង​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ ​World Cup 2018 បាន​បញ្ជាក់​ច្បាស់​ហើយ​ “​Cuper  និយាយ​ក្នុង​កាសែត​ MARCA។

“Salah គឺ​ជា​កីឡាករ​ល្អ​ដែល​មាន​សមត្ថភាព​លេង​នៅ ​Real Madrid ដោយ​គ្មាន​បញ្ហា”។

បន្ថែម​ពី​លើ​ការ​រក​បាន​២១​គ្រាប់​, Salah ក៏​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​៦​ដង​ក្នុង​ចំណោម​២៧​ប្រកួត​គ្រប់​កម្មវិធី​ប្រកួត៕