អ្នក​ចាត់​ការ​របស់​ក្រុម​ Real Madrid ​លោក​ Zinedine Zidane មិន​ពេញ​ចិត្ត​ទៅ​និង​លទ្ធផល​បរាជ័យ​កាល​ពី​យប់​មិញ​នោះ​ទេ​ ដោយ​លោក​និយាយ​ថា​ ពួក​យើង​លេង​បាន​ល្អ​ជាង​ ហើយ​ការ​ស៊ុត​សម្លាប់​នៅ​ចុង​ម៉ោង​នេះ​ ពិត​ជា​ធ្វើ​អោយ​ពួក​យើង​ឈឺ​ចាប់​ណាស់។

ក្រុម​ស្ដេច​ស​ត្រូវ​បង់​ថ្លៃ​៣​ពិន្ទុ​ ដោយ​សារ​ការ​មិន​ដាក់ Cristinao Ronaldo ​អោយ​ចូល​លេង។​ ការ​ប្រកួត​បាន​ចាប់ផ្ដើម​ដោយ​ក្រុម ​Real Madrid បាន​ព្យាយាម​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម ​Espanyol យ៉ាង​ខ្លាំង​នៅ​វគ្គ​ទី​១​តែ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​នោះ​ទេ។

ចូល​ដល់​វគ្គ​ទី​២​ ក្រុម​លោក​ Zidane ចាប់ផ្ដើម​បាត់​បង់​ការ​ប្រមូល​អារម្មណ៍​ និង​បណ្ដោយ​អោយ​របូត​បាល់​ជា​រឿយៗ​ទៅ​ជើង​កីឡាករ ​Espanyol ។​ការ​ប្រកួត​រៀប​នឹង​បញ្ចប់​ដោយ​លទ្ធផល​សូន្យ​ស្មើ​ទៅ​ហើយ​ សូម្បី​ Real Madrid ​ខ្លួន​ឯង​គិត​ថា​ និង​យក​១​ពិន្ទុ​ត្រលប់​ទៅ​ផ្ទះ​វិញ​ តែ​មិនមែន​ដូច​គិត​ឯណា​ នៅ​នាទី​៩០+៣ ​កីឡាករ ​GerardMoreno​ បាន​ទាត់​បាល់​មួយ​ជើង​ចូល​ទី​យ៉ាង​ស្អាត​ ធ្វើ​អោយ​ក្រុម​ភ្ញៀវ​ចុក​ឈាម​មិន​ស្ទើរ​ទេ​។

បញ្ចប់​ការ​ប្រកួត​ម្ចាស់​ផ្ទះ Espanyol​យក​ឈ្នះ Real Madrid ដោយ​លទ្ធផល ​១ទល់និង០។ Zidane បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ចប់​ការ​ប្រកួត​ថា​ ៖” ក្រុម​Espanyol​ បាន​បង្កើត​ឱកាស​តែ​ប៉ុន្មាន​ដង​ប៉ុណ្ណោះ​។ វា​ជា​ការ​បរាជ័យ​ដ៏​គួរ​អោយ​ឈឺ​ចាប់​ ហើយ​ជា​លទ្ធផល​មិន​ល្អ​នោះ​ទេ។ ខ្ញុំ​មាន​ការ​សោកស្ដាយ​ចំពោះ​កីឡាករ​ទាំង​អស់”

[youtube id=”W9PlyMcOUAs”]

Dailymail