ការសម្រេចចិត្តដក Isco ចេញពីបញ្ជី១១នាក់ដំបូងក្នុងជំនួប El Clasico កាលពីថ្ងៃសៅរ៍ ដែល Real Madrid បានប្រកួតចាញ់ Barcelona ៣ទល់០នោះកំពុងបង្កើតជាចម្ងល់ដល់អ្នកគាំទ្រ ខណៈមនុស្សមួយចំនួនមិនយល់ពីការសម្រេចចិត្តនេះ។
កីឡាករជម្រើសជាតិអេស្ប៉ាញគឺជាកូនសោសំខាន់របស់លោក Zidane នៅ Real Madrid ក្នុងរយៈពេលចុងក្រោយនេះប៉ុន្តែរូបគេមិនបានបង្ហាញខ្លួនជម្រើសដំបូង១១នាក់ដូចរាល់ដងនោះទេ។រូបគេមិនចម្លែកនោះទេ ដែលបានលេងក្នុងការប្រកួតធំៗដូចជាការចូលលេងក្នុង UEFA Super Cupទល់នឹង Manchester Unitedការចូលលេងពាន Spanish Super Cup ជើងទីមួយជាមួយ Barcelona និងលេងទល់គូរប្រជែងពានរួមទីក្រុង AT. Madrid ជាដើម។
ការប្រកួតក្នុង Champions League ជាមួយ Spurs, ការចូលលេងក្នុង FIFA Club World Cup វគ្គផ្ដាច់ព្រ័ត្រជាមួយ Gremio ប៉ុន្តែភ្ញាក់ផ្អើលពេលមិនបានជាប់ជម្រើស១១នាក់ដំបូងក្នុង El Clasico។ នៅពីក្រោយមូលហេតុនោះគឺ Zidane គិតថា Real Madrid នឹងមានឱកាសឈ្នះការប្រកួត ដោយធ្វើយ៉ាងណាទប់ Messi ឲ្យបានដែលនេះជាគោលគំនិតរបស់គាត់ហើយ លោកបានដាក់ Mateo Kovacic លេងក្នុងតំណែងបម្រើកណ្ដាល ដែលជាកន្លែងមួយអាចតាមបិទខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនគ្រប់ពេល និងទីន្លែងលើទីលានបាន។ គាត់ត្រូវសម្រេចចិត្តដក Isco ហើយដាក់ Kovacic ក្នុងជម្រើសដំបូង១១នាក់។
ជាការពិត Kovasic លេងបានល្អក្នុងការប្រកួតនេះ ដោយអាចបិទ Messi មិនឲ្យអូសបាល់ទាត់ចិត្តបាន ប៉ុន្តែសំណាងមិនល្អ Messi រកគ្រាប់បាល់បានដោយបាល់ពិន័យ១១ម៉ែត្រទៅវិញ។ ក្រោយចប់ការប្រកួតលោកZidane បាននិយាយថាគាត់គ្មានការស្ដាយក្រោយអ្វីឡើយដែលប្រើទម្រង់លេងបែបនេះដោយលោកមិនខ្លាចថាការសម្រេចចិត្តនេះខុសនោះទេ៕