ក្រុមវីរបុរស Real Madrid បានយកឈ្នះក្រុមវីរបុរស Arsenal ២ទល់នឹង១ កាលពីម្សិលមិញក្នុងការប្រកួតមិត្តភាពដើម្បីសប្បុរសធម៌នាកីឡដ្ឋាន Santiago Bernabeu។

ក្នុងជំនួបការពីម្សិលមិញមានសម្រាប់ក្រុមអធិរាជសមានវត្តមានរបស់ Raul, Guti, Baptista, Seedorf និង Luis Figo ជាដើម ខណៈខាងក្រុមកាំភ្លើងធំវិញមានដូចជា David Seamen, Anders Limpar, Petit និង Robert Pires។

២គ្រាប់របស់ Real Madrid ស៊ុតបញ្ចូលទីដោយអតីតប្រធានក្រុម Raul Gonzalez និង Guti ខណៈ១គ្រាប់របស់ក្រុមភ្ញៀវរកបានដោយ Luis Boa Morte។

គួរបញ្ជាក់ថា ការប្រកួតមិត្តភាពដើម្បីសប្បុរសធម៌ខាងលើនេះនឹងធ្វើឡើងនៅទឹកដី Emirate នាចក្រភពអង់គ្លេសវិញម្តង នៅថ្ងៃទី៨ ខែកញ្ញា ខាងមុខនេះ។

ទស្សនាវីដេអូហាយឡាយ៖