Rio Ferdinand អតីត​ខ្សែ​ការពារ​របស់ ​Man Utd ​បាន​និយាយ​ថា​គាត់​គួរ​ តែ​សរសើរ​ដល់​អតីត​ក្លឹប​របស់​ខ្លួន ​ដែល​អាច​នាំ​យក​កីឡាករ​នាំ​លេង ​Mesut Ozil មក​កាន់​កីឡដ្ឋាន ​Old Trafford ពេល​ចប់​រដូវ​កាល​នេះ។

Ozil នៅ​សល់​កុង​ត្រា​ជាមួយ​ Arsenal ត្រឹម​តែ​៧​ខែ​ទៀត​ប៉ុណ្ណោះ​ ចាប់​តាំង​ចាក​ចេញ​ពី​ Real Madrid កាល​ពី​ឆ្នាំ​២០១៣​ក្នុង​តម្លៃ​៤៥.៥​លាន​ផោន​ផ្ទេរ​មក​លេង​នៅ ​Arsenal ហើយ​នៅ​រដូវ​កាល​នេះ ​រូប​គេ​មាន​ព័តមាន​ជាប់​ទាក់ទង​មក​លេង​នៅ​Man Utd នឹង​ក្លឹប​ជា​ច្រើន​ទៀត​ក្នុង​តំបន់​អឺរ៉ុប។

ប៉ុន្តែ ​Man Utd គឺ​ជា​ក្លឹប​ដែល​ជាប់​ទាក់ទង​ក្នុង​ការ​ផ្ទេរ​យក ​Ozil ខ្លាំង​ជាង​គេ​ ខណៈ​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​វ័យ​២៩​ឆ្នាំ ធ្លាប់​មាន​​ស្នាដៃជោគជ័យ​បំផុត​នៅ ​Real Madrid ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក ​Man Utd បច្ចុប្បន្ន​លោក Jose Mouronho។

Image result for Mesut Ozil

និយាយ​ក្នុង​ទូរទស្សន៍ ​BT Sport អំឡុង​ការ​ប្រកួត​ដែល​ Man Utd ឈ្នះ ​Arsenal ៣​ទល់១ Rio Ferdinand បាន​និយាយ​ថា គាត់​ពិត​ជា​សប្បាយ​រីករាយ​ណាស់​បើ​ឃើញ​កីឡាករ​នាំលេង​រូប​នេះ​ពាក់​អាវ​របស់​ Manchester United ក្នុង​ពេល​អនាគត។

Image result for Rio Ferdinand vs Ozil

” ចាប់​តាំង​ពី​គាត់​ចុះ​កុង​ត្រា​លេង​នៅ​ក្របខណ្ឌ Premier League គាត់​បាន​បង្កើត​ឱកាស​ និង​បញ្ជូន​បាល់​បាន​ច្រើន​ណាស់​ហើយ​អ្វី​ដែល​គាត់​ធ្វើ​បាន​កន្លង​មក​អាច​បញ្ជាក់​ថាគាត់​ស្ថិត​ក្នុង​ស្ដង់ដារ​កីឡាករ​​ខ្ពស់​កម្រិត​ណា​ហើយ”។

Related image

” ខ្ញុំ​ធ្លាប់​លេង​ទល់​នឹង​គាត់​ពេល​ដែល​គាត់​នៅ ​Real Madrid ហើយ​កាល​នោះ​គាត់​ជា​កីឡាករ​ខុស​ពី​អ្វី​ ដែល​គាត់​លេង​នៅ​ទីនេះ។ គាត់​ពិត​ជា​លឿន ហើយ​បើ​អ្នក​អាច​​​យក​គាត់​មក​រួម​ក្រុម ​ព្រម​ទាំង​សមត្ថភាព​តិកនិក​ដែល​គាត់​មាន​ ខ្ញុំ​នឹង​យក​គាត់​មក ​Man Utd ក្នុង​​​កុង​ត្រា​គ្មាន​តម្លៃ​ខ្លួន​​ដោយ​មិន​ចាំបាច់​ពិចារណា​ច្រើន​ទេ”៕