គ្រូ​បង្វឹក​ក្រុម​បិសាច​ក្រហម​Manchester United លោក​ Jose Mourinho ត្រូវ​បាន​គេ​ដឹង​ថា​ចាប់​អារម្មណ៍​នាំ​យក​ Jonny Evans ត្រឡប់​មក​ Old Trafford វិញ​ក្នុង​តម្លៃ​ត្រឹម​តែ​៣​លាន​ផោន​ប៉ុណ្ណោះ។

Evans ក្លាយ​ជា​កីឡាករ​សំខាន់​របស់​​ West Brom ក្នុង​២​រដូវ​កាល​ដំបូង​ហើយ​រូប​គេ​ថែម​ទាំង​បដិសេធ​សំណើ​ពី ​Arsenal និង​Manchester City កាល​ពី​ឆ្នាំ​២០១៧។ អញ្ចឹង​ក៏​ដោយ​ទម្រង់​លេង​របស់​ក្រុម​ West Brom រដូវ​កាល​នេះ​បាន​ធ្លាក់​ចុះ​ខ្លាំង​ហើយ​ក្រុម​ទាំង​មូល​បាន​កាត់​ចេញ​ទៅ​លេង​នៅ​ក្របខ័ណ្ឌ ​Champions League ទៅ​ហើយ។

ក្លឹប​ West Brom បាន​ដាក់​តម្លៃ​ខ្លួន ​Evans ដល់​ទៅ​២៥​លាន​ផោន​ប៉ុន្តែ​តម្លៃ​នេះ​គ្មាន​ប្រសិទ្ធិភាព​នោះ​ទេ​ហើយ​រូប​គេ​អាច​ចាក​ចេញ​ពី​ក្លឹប​ដោយ​មាន​តម្លៃ​៣​លាន​ផោន​ប៉ុណ្ណោះ​ព្រោះ​ក្លឹប​​នឹង​ធ្លាក់​ចេញ​ពី ​Premier League។

ក្រុម​របស់​លោក Mourinho​ជា​ក្រុម​ដែល​មាន​ប្រព័ន្ធ​ការពារ​ល្អ​លំដាប់​ទី​២​ក្នុង​រដូវ​កាល​នេះ​ប៉ុន្តែ​លោក​ចង់​ពង្រឹង​តំបន់​នេះ​បន្ថែម​ទៀត​ ខណៈ ​Evans ជា​ជម្រើស​ល្អ​បំផុត​។ អ្នក​ចាត់​ការ​ Special One រូប​នេះ​ពិត​សប្បាយ​ចិត្ត​នឹង​ប្រព័ន្ធ​ប្រយុទ្ធ​របស់​លោក​ហើយ​គេ​ជឿ​ថា​រដូវ​កាល​ក្រោយ​គ្មាន​ខ្សែ​ប្រយុទ្ធ​នា​ចូល​នោះ​ទេ។

អញ្ចឹង​ក៏​ដោយ​គេ​ជឿ​ថា​លោក​នឹង​កែ​ប្រែង​តំបន់​ការពារ​ហើយ​ការ​មក​ដល់​របស់​ Evans អាច​នឹង​ឲ្យ​ Marcos Rojo និង​Victor Lindelof ដែល​មក​ដល់​កាល​ពី​រដូវ​កាល​មុន​ស្ថិត​ក្នុង​ហានិភ័យ៕​