របាយការណ៍​មួយ​បាន​និយាយ​ថា​ ប្រាក់បន្ថែម​នៃ​ការ​ចុះ​កុងត្រា​ថ្មី​ របស់​Barcelona ឲ្យទៅ ​Messi បាន​ក្លាយ​ជា​ការ​ដោះដូរ​កីឡាករ​ដ៏​ធំ​បំផុត​ក្នុង​ពិភព​បាល់ទាត់​ដែល​ករណី​នេះ​គឺ​ក្រុម​អ្នក​មាន​បុណ្យ​ដល់​ថ្នាក់​ព្រម​លក់​ឈ្មោះ​កីឡដ្ឋាន Camp Nou​(Copy Right’s Name)ដើម្បី​យក​លុយ​បន្ត​កុង​ត្រា។

ប្រភព​ DaIly Mail របស់​អង់គ្លេស​បាន​បក​ប្រែ​ខ្លឹប​សារ​ពី​កាសែត​មាន​មូលដ្ឋាន​នៅ​ទឹក​ដី​ Catalan សរសេរ​ជា​ភាសា​អេស្ប៉ាញ​  L’Ara’ រាយការណ៍​ថា តម្លៃ​ចំណាយ​ប្រាក់ឈ្នួល​របស់​ Barcelona មាន​ការ​កើន​ឡើង​​ពី​៤៣០​លាន​ផោន​ឬ​៨៤​ភាគរយ​នៃ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្លឹប។

លើស​ពី​នេះ​ក្លឹប​នឹង​ប្រមូល​លុយ​ពី​គ្រប់​ទិសទី​ តាម​តែ​អាច​ធ្វើ​បាន​ដើម្បី​សរុប​ចំណូល​របស់​ខ្លួន ​ហើយ​ពួក​គេ​សង្ឃឹម​ថា​ ការ​ចុះ​កុង​ត្រា​លើ​ការ​ផលិត​អាវ​ពី​ក្រុម​ហ៊ុន​ Nike នៅ​រដូវ​កាល​ក្រោយ​នឹង​បន្ថែម​លុយ​ចូល​ក្នុង​កុង​របស់​ក្លឹប​កាន់​តែ​ច្រើន​ ខណៈ​ពួក​គេ​មាន​គម្រោង​លក់​ឈ្មោះ​ Camp Nou​ នៅ​ដើម​រដូវ​កាល​ក្រោយ។

Image result for Barca to sell Camp Nou naming rights

Daily Mail និយាយ​ថា​ឈ្មោះ​នេះ​បាន​ដាក់​ឲ្យ​កីឡដ្ឋាន​ជាង​២៥​ឆ្នាំ​មក​ហើយ​ៗ ​ពួក​គេ​សង្ឃឹម​ថា​ការ​លក់​នេះ ​ក្លឹប​នឹង​ប្រមូលប្រាក់​បាន​១៧៩​លាន​ផោន​បន្ថែម​ទៀត។ ក្នុង​ន័យ​នេះ​កីឡាករ​អាហ្សង់ទីន​ នឹង​មាន​ប្រាក់​បន្ថែម​ឡើង​ដល់​៧៩​លាន​ផោន​ទៅ​៨៥​លាន​ផោនលើ​ប្រាក់ឈ្នួលចាស់​ បើ​រូប​គេ​បន្ត​អនាគត​ជាមួយ​ BARCA។ កុងត្រា​ហាក់​នៅ​ទ្រឹង​នៅ​ឡើយ​ទេ​ ព្រោះ​កីឡាករ​មិន​ទាន់​បាន​​ស៊ីញេ​នៅ​ឡើយ ហើយ​បើ​ភាគី​ទាំង​ពីរ​យល់​ព្រម​ Messi នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​៥​សែន​ផោន​ក្នុង​មួយ​អាទិត្យ​ រហូត​ដល់​ឆ្នាំ​២០២១​ហើយ​បើ​ចុះ​កុង​ត្រា​បាន​មែន​អ្នក​គាំទ្រ​របស់​ពួក​គេ​នឹង​សប្បាយ​ចិត្ត​មិន​ខាន។

 Barca icon Messi is set for a golden handshake worth £80m

ក្លឹប​មាន​ទំនុក​ចិត្ត​ខ្លាំង​ក្នុង​ការ​អន្ទង​កីឡាករ ​ជួយ​អាហ្សង់ទី​នបាន​ឡើង​លេង​ World Cup ម្សិល​ម្ងៃ ប៉ុន្តែ​សាមី​ខ្លួន​ហាក់​មិន​ទាន់​អើពើ​នៅ​ឡើយ។ ប្រធាន​ក្លឹប​លោក Josep Baromeu អាច​​ឲ្យ​កីឡាករ​មាន​ជម្រើស​បន្ត​កុង​ត្រា​បាន ​ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ប្រកាស​ផ្លូវការ​ណា​មួយ​ឬ​ក៏​រូប​ថត​​ពី​ការ​ចុះ​កុង​ត្រា​ថ្មី​នេះ​ទេ៕