ក្រុម​ Real Madrid បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ​ក្រោយ​ពេល​ប្រកួត​ឈ្នះ​ក្រុម​ខ្លាំង​ PSG ជើង​ទី​២​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​២​ទល់​១​សរុប​គ្រាប់​បាល់​ទាំង​២​ជើង​៥-២។

និយាយ​ពី​ការ​ប្រកួត​យប់​មិញ​វិញ​ក្រុម​ទាំង​ពីរ​មិន​អាច​បំបែក​ពងមាន់​បាន​នោះ​ទេ​ខណៈ​ដែល​Benzema មាន​ឱកាស​ច្រើន​ជាង​គេ​តែ​មិន​អាច​សម្រេច​ទី​បាន​ដូច​ចិត្ត​។​ ចូល​វគ្គ​ទី​២​ Ronaldo បាន​អុក​មួយ​ក្បាល​យ៉ាង​ខ្លាំង​ទម្លុះ​ដៃ​អ្នក​ចាំ​ទី​PSG ឲ្យ​Real Madrid នាំ​មុខ​មុន​មួយ​គ្រាប់​នៅ​នាទី​៥១។

ប៉ុន្មាន​ទី​ក្រោយ​មក​ខ្សែ​បម្រើ​ Marco Verratti ទទួល​បាន​កាត​ក្រហម​ក្រោយ​បាន​លឿង​២​ដង។​​ ទោះ​បី​មាន​គ្នា​តែ​១០​នាក់​ការ​វាយ​សម្រុក​ខ្លាំង​បាន​សម្រេច​មួយ​គ្រាប់​វិញ​ដោយ​ខ្សែ​ប្រយុទ្ធ​ Edenson Cavani នាទី​៧១។ គ្រាប់​បាល់​ស្មើ​នេះ​រក្សា​មិន​បាន​យូរ​ទេ ខ្សែ​បម្រើ​កណ្ដាល ​Casemiroរក​បាន​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​៨០​ឲ្យ​ Real Madrid ឡើង​វគ្គ​៨​ក្រុម​យ៉ាង​រំភើយ​តែ​ម្ដង។

ចំណែក​​មួយ​គូរ​ទៀត​ម្ចាស់​ផ្ទះ​ Liverpool បាន​រក្សា​លទ្ធផល​៩០​នាទី​ដោយ​ពងមាន់​មួយ​គ្រា​ប់​ម្នាក់​ជាមួយ​ក្រុម​ភ្ញៀវ​ Porto ហើយ​ការ​ប្រកួត​នេះ​ ហង្សក្រហម​​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជាមួុយ​ Real Madrid ដោយ​សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង​៥-០ ៕

[youtube id=”_CO3PUmJmEk”]