ក្លឹប​បិសាច​ក្រហម​ ​Manchester United កំពុង​មាន​ការ​បារម្ភ​ខ្លាំង​ពី​ការ​ចាក​ចេញ​របស់ ​Angel Gomes នឹង​ទៅ​ចូល​រួម​ជាមួយ ​Barcelona ​នៅ​រដូវ​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ។

Image result for Angel Gomes

កីឡាករ​វ័យ​១៧​ឆ្នាំ​បាន​ក្លាយ​ជា​យុវជន​មាន​វ័យ​ក្មេង​ជាង​គេ​បំផុត ​លេង​ឲ្យ​បិសាច​ក្រហម​ក្នុង​ក្រុម​ធំ​ជម្រើស​ដំបូង​ចាប់​តាំង​ពី​ Duncan Edward លេង​ដំបូង​បំផុត​កាល​ពី​ឆ្នាំ​១៩៥៣។​ Gomes បាន​ចូល​លេង​ឲ្យ​ក្លឹប​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​បំផុត​ក្នុង ​Premier Leagueកាល​ពី​រដូវ​កាល​មុន​ក្នុង​ខែ​ឧសភា។

Image result for Angel Gomes

រូប​គេ​គឺ​ជា​កីឡាករ​នាំ​លេង​ក្នុង​ឈុត​U17 របស់​អង់គ្លេស​ឈ្នះ​ពាន​ World Cup U17 នៅ​ឥណ្ឌា​ហើយ​ពេល​នេះ ​Gomes ក៏​ជា​ប្រធាន​ក្រុម​ Manchester United U18 ផង​ដែរ។ បែប​នេះ​ក្ដី​! Gomes មិន​ទាន់​ចុះ​កុង​ត្រា​ជា​កីឡាករ​អាជីព​ពេញលេញ​ ជាមួយ​ក្លឹប​នៅ​ឡើយ​​ ហើយ​ខាង​ក្លឹប​ក៏​បាន​ចំណាំ​ទុក​ពី​ការ​ចង់​បាន​របស់​ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប​ទៅ​លើ​រូប​គេ​ដែរ។

Related image

Barcelona បាន​ដេញ​ថ្លៃ ​Gomes ជា​ច្រើន​ដង​ហើយ​ៗ ​Man Utd ក៏​ខ្លាច​ដែរ​ថា​ កីឡាករ​លេង​ក្នុង​ដំណែង​លេខ​១០​ម្នាក់​នេះ​ចង់​ចាក​ចេញ​ទៅ​លេង​នៅ ​Camp Nou។ United អាច​នឹង​អនុញ្ញាត​ឲ្យ​ Angel Gomes ទៅ​អេស្ប៉ាញ​ប៉ុន្តែ​ ប្រហែល​មិន​លក់​ដាច់​ទេ​ គឺ​អាច​ខ្ចី​ជើង​ ឬ​ក៏​មាន​លក្ខខណ្ឌ​ទិញ​យក​មក​វិញ​។

Jose Mourinho fears record-breaking Man Utd star will join Barcelona

Mourinho គួរ​តែ​ផ្ដល់​ឱកាស​ឲ្យ ​Gomes លេង​ក្នុង​ពាន ​AF Cup ក្នុង​ឆ្នាំ​ថ្មី​ខាង​មុខ​ ដើម្បី​ឲ្យ​រូប​គេ​បាន​បង្ហាញ​សមត្ថភាព​​ថា​ តើ​រូប​គេ​អាច​បាន​ចូល​លេង​ឈុត​ជម្រើស​ដំបូង​នៅ​ក្រុម​ធំ ​និង​ដណ្ដើម​កៅអី​១១​នាក់​ដំបូង​ដែរ​ឬ​អត់។ ប៉ុន្តែ​អ្វី​ដែល ​Man Utd ខ្លាច​បំផុត​គឺ​ការ​សម្រេច​ចិត្ត​របស់​សាមី​ខ្លួន​ដែល​មក​លេង​នៅ​ Man Utd តាំង​ពីរ​វ័យ​៩​ឆ្នាំ​​ផ្ទាល់ ​ថា​តើ​គេ​ចង់​ចាក​ចេញ​ឬ​អត់៕