លោក Jupp Heynckes ជឿថា Real Madrid, Barcelona និង Paris Saint-Germain ជាក្លឹបដែលមានភាគរយខ្ពស់ ក្នុងការឈ្នះពាន Champions League រដូវកាលនេះហើយលោកបានបដិសេធ មិននិយាយពីការប្រៀបធៀបស្ថានភាពក្លឹបរបស់លោកឈ្នះពានបីកាលពីឆ្នាំ២០១៣ ទៅនឹងការរៀបចំខ្លួនសម្រាប់រដូវកាលនេះ។
ក្រុម Bayern Munich នឹងត្រូវទទួលក្រុមភ្ញៀវ Besiktas ក្នុងវគ្គ១៦ក្រុមចុងក្រោយជើងទីមួយនៅយប់នេះ ហើយលោក Heynckes រំពឹងថាការប្រកួតនឹងតឹងតែង ហើយមិនហ៊ានធានាថារកជើងឯកបាននោះទេ ស្របពេលក្លឹបមកពី Premier League កំពុងតែឡើងជើងខ្លាំងក្នុងពាននេះ។
Madrid បានឈ្នះ PSG ក្នុងជើងទី៣ទល់១នៅកីឡដ្ឋាន Santiago Bernabeu កាលពីសប្ដាហ៍មុន ធ្វើឲ្យម្ចាស់ជើងឯកអឺរ៉ុបមួយនេះគ្រប់គ្រង់ផ្លូវមួយផ្នែកទីវគ្គ៨ក្រុមចុងក្រោយប៉ុន្តែគ្រូបង្វឹកវ័យចាស់របស់ Bayern មិនបានគិតថាក្លឹបចំណាយលុយច្រើនជាងគេនៅ Ligue 1 អស់ឱកាសត្រួសត្រាយផ្លូវទៅវគ្គបន្តនោះទេ។
“ ការទស្សន៍ទាយពិតជាពិបាកណាស់ មានក្លឹបធំៗជាច្រើន ស្ថិតក្នុងការប្រកួតប្រជែងក្នុងពានប្រពៃណីដ៏យូរមួយនេះ។ ក្លឹបមកពីអង់គ្លេសទាំង៥សុទ្ធតែខ្លាំងខ្លះទៀតវិនិយោគអស់ច្រើនក្នុងរដូវកាលនេះ ហើយក្លឹបខ្លះទៀតជាអតីតជើងឯក”
“ Real Madrid, Barcelona និងParis Saint-Germain គឺជាក្លឹបមានភាគរយខ្ពស់ក្នុងហើយពិតណាស់យើងចង់បន្តការឈ្នះពានដូចពួកគេដែរ”៕