របស់ជើងរបស់ Neymar បានធ្វើឲ្យគេមិនបានលេងក្នុងការប្រកួតមិត្តភាពជាមួយរុស្សីនិងអាល្លឺម៉ង់ ប៉ុន្តែលោក Tite ដែលជាគ្រូបង្វឹកបានបង្ហាញពីសារៈសំខាន់របស់ Neymar ក្នុងជម្រើសជាតិប្រេស៊ីល។
ក្នុងការប្រកួតដែលគ្មានតារារបស់ PSG ដោយសាររបួសជើងអំឡុងលេងក្នុងលីក ជម្រើសជាតិប្រេស៊ីលបានយកឈ្នះរុស្សី៣ទល់០ និងឈ្នះអាល្លឺម៉ង់១ទល់០កាលពីយប់មិញ ដែលជ័យជម្នះនេះជាការសងសឹកដ៏លំបាកក្រោយជួបហេតុការណ៍ខកចិត្តកាលពីឆ្នាំ២០១៤។
គ្រូបង្វឹកប្រេស៊ីលរូបនេះធ្លាប់បាននិយាយថា Neymar ជាកីឡាករមិនអាចខ្វះបាន មុនពេលប្រកួតមិត្តភាពទាំងនេះ ប៉ុន្តែសប្បាយរីករាយដែលក្រុមរបស់លោកទទួលលទ្ធផលល្អដោយគ្មានតារាប្រចាំក្រុមរបស់ខ្លួនជួយ។
“កីឡាករល្អបំផុតរបស់យើងមិនបាននៅជាមួយយើងទេ។ ក្រុមបានបាត់ Neymar ម្នាក់ហើយ ប៉ុន្តែពេលនេះយើងកំពុងរៀនលេង ហើយរក្សាភាពខ្លាំងដោយគ្មានគាត់។ ការគ្មានគាត់លេងគឺជាកម្លាំងធ្វើឲ្យក្រុមប្រែប្រួល”។
Tite ដឹងថាជ័យជម្នះក្នុងទីក្រុងបែរឡាំង មិនគ្រប់គ្រាន់ក្នុងលុបបំបាត់ព្រលឹងអាក្រក់ ដែលតាមយាយីជម្រើសជាតិប្រេស៊ីលចាប់ពីឆ្នាំ២០១៤នោះទេ ប៉ុន្តែលោកជឿថាលទ្ធផលនេះស្ថិតក្នុងអតីតកាលប៉ុណ្ណោះ។
“ វាជាការពិតដែលមានខ្មោចតាមលងបន្លាច។ ខ្ញុំធ្លាប់មានអារម្មណ៍ថាមនុស្សមួយចំនួនបានព្យាយាមមិននិយាយពីអំពីវា។ នេះគឺជាជីវិត វានៅក្នុងអតីតកាល ប៉ុន្តែមនុស្សនឹងមិនបំភ្លេចវាដោយសារតែយើងឈ្នះនោះទេ“៕