Zlatan Ibrahimovic បាន​និយាយ​ថា​តួនាទី​របស់​ David Beckham ធ្លាប់​លេង​នៅ​ក្លឹប​អាមេរិក​បាន​ធ្វើ​ឲ្យ​គាត់​ ចង់​ទៅ​ចូល​រួម​ជាមួយ​ LA Galaxy ក្នុង​ MLS។

កីឡាករ​វ័យ​៣៦​ឆ្នាំ​ត្រូវ​បាន ​Manchester United អនុញ្ញាត​ឲ្យ​ចេញ​ ដោយ​បិទ​កុង​ត្រា​ចោល​ ហើយ​រូប​គេ​ក៏​ស៊ីញេ​កុង​ត្រា​ជាមួយ​អតីត​​ក្លឹប​របស់​ Beckham រយៈពេល​១៨​ខែ។ ​Ibrahimovic ក៏​បាន​ស្ថិត​ក្នុង​ទំព័រ​ផ្សាយ​ពាណិជ្ជកម្ម​របស់​កាសែត​ LA Time ពី​ការ​មក​ដល់​របស់​ខ្លួន​ហើយ​កំពុង​រក​វិធី​សាស្រ្ត​លើក​ពាន​ក្នុង​អាជីព​ចុង​ក្រោយ​របស់​ខ្លួន។

អតីត​ខ្សែ​បម្រើ​អង់គ្លេស​ David Beckham ក៏​ធ្លាប់​លេង​ឲ្យ​ LA Galaxy ហើយ​​ការ​ធ្លាប់​លេង​របស់​អតីត​ខ្សែ​បម្រើ ​Manchester United, Real Madrid, AC Milan, PSG រូប​នេះ​ហើយ​បណ្ដាល​ឲ្យ​ Ibra សម្រេច​ចិត្ត​ផ្ទេរ​មក​លេង​នៅ​ក្លឹប​របស់​អាមេរិក​ដែរ។

“​ខ្ញុំ​បាន​ជួប David កាល​ខ្ញុំ​លេង​នៅ ​PSG ហើយ​គាត់​និយាយ​ជា​ច្រើន​ពី​ Galaxy, បទ​ពិសោធន៍​ដែល​គាត់​មាន​ជាមួយ​អាមេរិក ហើយ​គាត់​ពិត​ជា​វិជ្ជមាន”​Ibrhimovic និយាយ​អំឡុង​ចុះ​កុង​ត្រា​ជាមួយ​LA Galaxy។

“​គាត់​ធ្លាប់​និយាយ​៖” អ្នក​ត្រូវ​សាកល្បង​ហើយ​ទៅ​សាក​មើល​​ទៅ​លេង​នៅ​ទីនោះ!”​ហើយ​គាត់​ថែម​ទាំង​និយាយ​ថា​គ្រប់​យ៉ាង​គឺ​ពិត​ជា​អស្ចារ្យ​​វា​ស្ថិត​ក្នុង​ដំណើរការ​​ប៉ុន្តែ​មួយ​ផ្នែក​ពិត​ជា​អស្ចារ្យ​ហើយ​គួរ​ឲ្យ​មោទនភាព”។

“ ដូច្នេះ​ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​នូ​សម្ដី​របស់​គាត់​បាន​និយាយ​ពី​ព្រោះ​តែ​វា​ងាយស្រួល​សម្រាប់​អ្នក​ពេល​ដែល​អ្នក​ជ្រើសរើស​អ្វី​ដែល​អ្ន​ក​ចង់​ធ្វើ​សម្រាប់​អនាគត​បន្ទាប់”។

“​ដូច​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​អញ្ចឹង!​រឿង​ទាំង​នេះ ស្ទើរ​តែ​កើត​ឡើង​តាំង​ពី​មុន​ប៉ុន្តែ​វា​មិន​អាច​​ប៉ុន្តែ​ពេល​នេះ​បាន​កើត​ឡើង​ហើយ​ វា​ជា​រជ្ជកាល​ថ្មី​របស់​ខ្ញុំ”៕