លោក Zindine Zidane បាន​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​ម្ចាស់​ផ្ទះ​ Las Palmas នៅ​យប់​ថ្ងៃ​សៅរ៍​នេះ​ខណៈ​ដែល​ពួក​គេ​ត្រូវ​បាន​បង់​កីឡាករ​ក្នុង​ឈុត​ដំបូង​ដល់​ទៅ​៦​នាក់។

Cristiano Ronaldo, Kroos, Marcelo គ្មាន​ឈ្មោះ​ដោយ​ការ​សម្រេច​ចិត្ត​របស់​គ្រូ​បង្វឹក​ហើយ​ Ramos និង​Isco អត់​ឈ្មោះ​ដោយ​សារ​របួស​តិច​តួច​ហើយ​ Dani Carvajal ជាប់​បម្រាម។ ការ​សម្រេច​ចិត្ត​ដក​សមាជិក​ឈុត​ជម្រើស​ដំបូង​៦​នាក់​នេះ​ក៏​ដោយ​សារ​ភារកិច្ច​ក្នុង​ Champions League ជា​រឿង​សំខាន់​ដែល​ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ​នេះ​ហើយ​នោះ។ ការ​ឲ្យ​Ronaldo សម្រាក​គឺ​មាន​គម្រោង​យូរ​ហើយ​ខណៈ​ដែល​ Kroos និង ​Marcelo ​នៅ​ទី​ក្រុង​ម៉ាឌ្រីដ​ក្រោយ​លេង​ឲ្យ​ជម្រើស​ជាតិ​២​ប្រកួត​ពេញ។

ខាង​ក្រោម​បញ្ជី​ឈ្មោះ​កីឡាករ​ត្រៀមជួប​ Las Palmas៖

Goalkeepers: Keylor Navas, Casilla and Luca.

Defenders: Vallejo, Varane, Nacho, Theo, Achraf and Tejero.

Midfielders: Modric, Casemiro, Marcos Llorente, Asensio, Kovacic and Oscar.

Strikers: Benzema, Bale, Lucas Vazquez and Borja Mayoral.